GIF TROLLSPORT-1

De Gea នឹងត្រៀមបន្ដកុងត្រានៅ Man Utd តែក្នុងលក្ខខណ្ឌនេះ


​David De Gea នឹងត្រៀមចុះកុងត្រាថ្មី ដើម្បីបន្ដនៅក្លឹបបិសាចក្រហម Manchester United ក្នុងពេលដ៏ខ្លីខាងមុខនេះ។

អាចនិយាយបានថា ជារដូវកាលឡើង និងចុះ សម្រាប់អ្នកចាំទីសញ្ជាតិអេស្ប៉ាញនេះ ត្បិតរូបគេពេលនេះ កំពុងនាំមុខគេក្នុងនាមជាអ្នកចាំទីរក្សាសំណាញ់ទីច្រើនប្រកួតជាងគេក្នុង Premier League (១៥ដង) ហើយក៏ជាអ្នកចាំទីដែលបង្កើតកំហុស ធើ្វឲ្យបាល់ចូលទីច្រើនជាងគេផងដែរ (៤ដង)។

ទោះជាយ៉ាងណា លោក Erik ten Hag នៅតែចង់ឲ្យអ្នកចាំទីវ័យ ៣២ឆ្នាំនេះ បន្ដនៅ Old Trafford ដដែល ដោយលោកនឹងត្រៀមបន្ដកុងត្រាដល់រូបគេ។

យ៉ាងណាក្ដី បើតាមសារព័ត៌មានអន្ដរជាតិមួយចំនួនបានលើកឡើងថា ​កុងត្រាថ្មីរបស់ De Gea នោះ នឹងមានការកំណត់មួយចំនួនដូចជា ថៃ្លនឿយហត់តិចជាងមុន ការកំណត់ការប្រកួតរបស់គេ និងការដាក់ឲ្យស្ថិតនៅកៅអីបម្រុង ក្នុងករណីប្រសិនបើទម្រង់លេងរបស់គេមិនល្អ៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts