GIF TROLLSPORT-1

De Jong បន្ត​មាន​អារម្មណ៍​ល្អ​ជាមួយ Barca


ខ្សែ​បម្រើ Frenkie De Jong និយាយ​ថា បន្ត​មាន​អារម្មណ៍​ល្អ​ជាមួយ Barcelona ហើយ​ចង់​បន្ត​នៅ​ជាមួយ​ក្លឹប​បន្ត​ទៀត​នៅ​រដូវ​កាល​ក្រោយ។

ទោះ​ជា​យ៉ាង​ណា កីឡាករ​ហុល្លង់​រូប​នេះ ក៏​បាន​ថ្លែង​ដែរ​ថា នៅ​ក្នុង​ពិភព​បាល់ទាត់ មិន​មាន​អ្វី​ច្បាស់​លាស់​ ១០០ ភាគ​រយ​នោះ​ទេ ក៏​ប៉ុន្តែ​បើ​តាម​ចិត្ត​ខ្លួន ចង់​បន្ត​នៅ Barcelona បន្ត​ទៀត​នៅ​រដូវ​កាល​ក្រោយ។

De Jong គឺ​ជា​កីឡាករ​បង្គោល​របស់ Barcelona។ ក្នុង​រដូវ​កាល​នេះ កីឡាករ​លេង​ដល់​ទៅ ៤៣ ប្រកួត​ឲ្យ​ក្លឹប ហើយ​រួម​ចំណែក​ជួយ​ឲ្យ Barca លើក​ពាន La Liga ក្នុង​រដូវ​កាល​នេះ។

កាល​ពី​រដូវ​កាល​មុន De Jong បាន​បដិសេធ​សំណើ​ក្នុង​ការ​ចូល​រួម​ជាមួយ Manchester United បើ​ទោះ​ជា​ Barcelona បាន​បើក​ភ្លើង​ខៀវ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ផ្ទេរ​ចេញ​ក៏​ដោយ។ De Jong និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ស្រលាញ់ ហើយ​ចង់​បន្ត​លេង​ឲ្យ Barca៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ដោយសាររឿងនេះ Paul Pogba ប្រឈមមុខនឹងការហាមឃាត់រយៈពេលបួនឆ្នាំ

Share this post: Share on X (Twitter) Share on Facebook Share on Telegramរដ្ឋអាជ្ញា​ប្រឆាំង​សារធាតុ​ញៀន​ក្នុង​ប្រទេស​អុីតាលី​បាន​ស្នើ​សុំ​ពិន័យ​ជា​អតិបរមា​រយៈពេល​បួន​ឆ្នាំ​សម្រាប់​ខ្សែបម្រើ Paul Pogba

អានបន្ត »