Share this post:
ខ្សែបម្រើ Frenkie de Jong របស់ក្រុមហុល្លង់បានអះអាងថាខ្លួនមិនដឹងពីវិធីដើម្បីទប់ស្កាត់ខ្សែប្រយុទ្ធ Lionel Messi ដោយវិធីណានោះទេ ក្នុងការប្រកួតរវាងក្រុមហុល្លង់ប៉ះអាហ្សង់ទីនវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2022 នេះ។
De Jong កីឡាករហុល្លង់ធ្លាប់លេងជាមួយ Messi បាន២រដូវកាលនៅក្លឹប Barcelona មុនខ្សែប្រយុទ្ធអាហ្សង់ទីនសម្រេចចិត្តផ្លាស់ទៅលេងនៅក្រុម PSG ។ ត្បិតតែមានបទពិសោធលេងជាមួយគ្នាពិតមែន ប៉ុន្តែ De Jong បានអះអាងថាខ្លួនមិនដឹងពីវិធីដើម្បីមិត្តកំពូលកីឡាករលើលោកនេះនោះទេ។ តែយ៉ាងណា អតីតកីឡាករ Ajax រូបនេះជឿថាការលេងជាក្រុមនឹងអាចជួយឱ្យហុល្លង់អាចយកឈ្នះលើក្រុមអាហ្សង់ទីនបានក៏ដូចជាបញ្ឈប់ចង្វាក់លេងរបស់ Messi ។
“ជាធម្មតាបើទោះជាកន្លែងហ្វឹកហាត់ក៏ Messi មានវិធីសាស្ត្រផ្សេងគ្នាផងដែរ។ ខ្ញុំស្គាល់គាត់ តែខ្ញុំមិនដឹងពីវិធីដើម្បីបិទគាត់នោះទេ។ យើងអាចនឹងធ្វើវាបានជាក្រុមដើម្បីបញ្ឈប់គាត់”។ សម្ដីរបស់ De Jong មុនការប្រកួតទល់ក្រុមអាហ្សង់ទីននៅវគ្គ៨ក្រុមចុងក្រោយ World Cup ៕