GIF TROLLSPORT-1

Didier Deschamps ​មិន​ច្បាស់​ពី​អនាគត​ខ្លួន​នៅ​ជម្រើស​ជាតិ​បារាំង​ទេ​


​លោក Didier Deschamps ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង ​បាន​អះអាង​ថា​លោក​មិន​ទាន់​ច្បាស់​ពី​អនាគត​ដឹក​នាំ​ក្រុម​បារាំង​ទៀត ​ឬ​យ៉ាង​ណា​នោះ​ទេ ​ក្រោយ​ពី​បាន​ជើង​ឯក​រង​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ​។

​បារាំង​ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក ​មាន​ទំនុក​ចិត្ត​ថា​នឹង​អាច​លើក​ពាន​នេះ​ម្ដង​ទៀត​ ប៉ុន្តែ​សោកស្ដាយ​ពួកគេ​ទាត់​ប៉េណាល់ទី​មិន​ច្បាស់​នោះ​ទេ ​បរាជ័យ​ក្រោម​ថ្វី​ជើង​អាហ្សង់ទីន​ទៅ​ហើយ។ ​ក្រោយ​ពី​ខក​បំណង​នៅ World Cup ​2022 ​នេះ​ ​លោក Didier Deschamps ​មិន​ប្រាកដ​ចំពោះ​អនាគត​របស់​ខ្លួន​ឡើយ។ ​ដោយ​លោក​អះអាង​ថា ទោះ​ជា​ជួយ​បារាំង​លើក​ពាន​ក្ដី ក៏​ការ​បន្ដ​ដឹក​នាំ​បារាំង​ទៀត​ឬ​អត់ គឺ​ជា​រឿង​ស្រពិចស្រពិល​ផង​ដែរ។

​អតីត​កីឡាករ​ធ្លាប់​ឈ្នះ World Cup ​និង​ដឹក​នាំ​បារាំង​ឈ្នះ World Cup ​ទៀត​ខាង​លើ​បាន​និយាយ​ថា​៖ “បើ​ទោះ​ជា​យើង​ឈ្នះ ​ក៏​ខ្ញុំ​នៅ​មិន​ទាន់​អាច​ឆ្លើយ​សំនួរ​រឿង​បន្ដ​ដឹក​នាំ​បារាំង​ទៀត​ឬ​អត់​ដែរ។ ​ខ្ញុំ​នឹង​និយាយ​ជាមួយ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​បារាំង​សិន​ចំពោះ​អនាគត​”។ រំលឹក​ថា​មាន​ដំណឹង​ជា​ច្រើន​អះអាង​ថា​លោក Didier Deschamps ​នឹង​ដឹក​នាំ​បារាំង​ត្រឹម World Cup 2022 ​នេះ​ទេ ​ដោយ​ក្រោយ​ពី​លោក​បារាំង​នឹង​តែងតាំង Zidane ​មក​ដឹក​នាំ​ក្រុម​បន្ដ​ម្ដង៕ ​

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ស្ថាប័ន La Liga ចេញសេចក្តីសម្រេចរិតត្បិតការចាយសម្រាប់ក្លិប Barcelona

Share this post: Share on Twitter Share on Facebook Share on Telegramក្លិប Barcelona បានរងការខកចិត្តសាជាថ្មី ដោយការចំណាយរបស់ខ្លួនសម្រាប់រដូវកាល

អានបន្ត »