Dybala ទម្លាយអាថ៌កំបាំងមួយកាលពីនៅក្មេង ជុំវិញ Cristiano Ronaldo

ខែ្សប្រយុទ្ធរបស់ Roma កីឡាករ Paulo Dybala បានទម្លាយអាថ៌កំបាំងរបស់គេឲ្យដឹងថា កាលពីតូចរូបគេមិនចូលចិត្ដ Cristiano Ronaldo ឡើយ ដោយសារខ្លួនគឺជាជនជាតិអាហ្សង់ទីន។
Dybala បានពន្យល់ហេតុផលផងដែរថា ដោយសារតែការប្រជែងគ្នារវាង Lionel Messi និង Ronaldo មានភាពខ្លាំង កាលពីអតីតកាល ទើបធើ្វឲ្យប្រជាជនអាហ្សង់ទីន មិនចូលចិត្ដប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់។
«ការប្រជែងគ្នារវាង Messi និង Ronaldo គឺខ្លាំងក្លាណាស់ រហូតដល់ដក់ជាប់ក្នុងអារម្មណ៍ប្រជាជនអាហ្សង់ទីន នៅពេលដែលខ្ញុំនៅក្មេង។ ជាការពិត ខ្ញុំតែងតែនៅខាង Messi»។ Dybala និយាយ។
«ពេលខ្ញុំនៅលេងជាមួយ Ronaldo អំឡុងពួកយើងហ្វឹកហាត់ ខ្ញុំបានប្រាប់គេថា «ខ្ញុំធ្លាប់ស្អប់អ្នកពេលខ្ញុំនៅក្មេង» ហើយគេក៏សើច»៕