Share this post:
នាយកប្រតិបត្តិ Eintracht Frankfurt លោក Axel Hellmann បានបង្ហើបថា ពួកគេត្រូវបានផ្តល់ឱកាសឱ្យចុះហត្ថលេខាលើកីឡាករ Cristiano Ronaldo កាលពីប៉ុន្មានខែមុន។
ខណៈដែលស្ថិតនៅក្នុងកុងត្រាជាមួយ Manchester United ក្នុងរដូវក្ដៅ Ronaldo បានស្វែងរកការចាកចេញពី Old Trafford។ គាត់បានទទួលការផ្តល់ជូនដ៏ធំពីអារ៉ាប៊ីសាអូឌីត ប៉ុន្តែគាត់ចង់បន្តស្នាក់នៅទ្វីបអឺរ៉ុប និងបន្តបាល់ទាត់ក្របខ័ណ្ឌ Champions League បើទោះបីជាខ្សត់ជម្រើសក៏ដោយ។
ភាគីម្ខាងដែលជាប់ទាក់ទងជាមួយ Ronaldo គឺ Frankfurt ដែលកំពុងឈានចូលរដូវកាលដំបូងរបស់ពួកគេក្នុងការប្រកួតក្លឹបកំពូលនៅអឺរ៉ុប បន្ទាប់ពីឈ្នះពានរង្វាន់ Europa League កាលពីរដូវកាលមុន។
នៅក្នុងបទសម្ភាសន៍ជាមួយ លោក Hellmann បានបញ្ជាក់ថា Frankfurt ពិតជាត្រូវបានទាក់ទងអំពីកិច្ចព្រមព្រៀងដែលអាចទៅរួចសម្រាប់ Ronaldo ប៉ុន្តែមានអារម្មណ៍ថាពួកគេមិនមែនជាក្លឹបតែមួយនោះទេ។
គាត់បាននិយាយថា៖
“Ronaldo ថែមទាំងត្រូវបានផ្តល់សំណើមកពួកយើង។ ខ្ញុំមានអារម្មណ៍ថាគាត់ត្រូវបានផ្តល់សំណើទៅគ្រប់ក្លឹប Champions League”៕