Share this post:
ក្លឹប Man United បានចាញ់ជាលើកទី២ នៅក្នុងពាន Champions League ក្រោយក្លឹបមកពីតួកគីបានធ្វើការតាមពីក្រោយដល់ទៅ ២លើក ហើយឈានដល់ការយកឈ្នះនៅទឹកដី Old Trafford កាលពីយប់ថ្ងៃអង្គារ៍។
កីឡាករ Casemiro ត្រូវបានបានបណ្តេញចេញនៅនាទី ៧៧ ក្រោយទទួលបានកាត់លឿង ២ដង ហើយទោះបីខ្សែប្រយុទ្ធ Rasmus Hojlund បានស៊ុតបញ្ចូល ២គ្រាប់ក៏ដោយ ប៉ុន្តែត្រូវបាន Wilfried Zaha, Kerem Akturkoglu និង Mauro Icardi បានស៊ុតវាយបកទៅលើក្រុមម្ចាស់ផ្ទះវិញ។ ក្លឹប Man United បានចាញ់ការប្រកួតដំបូងនៅ Champions League នៅរដូវកាលនេះ ដោយចាញ់ Bayern ក្នុងលទ្ធផល ៤-៣ ដែលបានធ្វើអោយក្លឹបបិសាចក្រហមស្ថិតនៅបាត់តារាង។
ការចាញ់នេះ កើតឡើងក្រោយក្លឹបទើបតែចាញ់ក្រុម Crystal Palace នៅ Premier League ដែលមានន័យថា United បានចាញ់ជាបន្តបន្ទាប់នៅក្នុងដីខ្លួនឯងជាលើកដំបូង ចាប់តាំងពីខែតុលា-វិច្ឆិកា ឆ្នាំ២០២១មក។ ក្នុងពេលនោះ ពួកគេចាញ់ Liverpool ៥-០ និង Man City ២-០ ដែលនេះជាការចាញ់ក្នុងផ្ទះ ២ដងបន្តគ្នាក្រោមការដឹកនាំរបស់លោក Solskjaer មុននឹងត្រូវបានក្លឹបបណ្តេញចេញ។ នៅពេលដែលគាត់បានបណ្តេញចេញ គឺក្លឹប Manchester United បានឈ្នះតែ ១ដងប៉ុណ្ណោះ ក្នុងការប្រកួត ៧ដង នឹងស្ថិតនៅក្នុងចំណាប់ថ្នាក់ទី៧ក្នុងតារាង ហើយនៅពីក្រោយក្រុមកំពូលតារាង ១២ពិន្ទុ។ ហើយនៅពេលនេះ ក្រុមលោក Erik ten Hag គឺស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ហើយនៅពីក្រោយក្រុមកំពូលតារាង ៩ពិន្ទុ។
គួរបញ្ជាក់ថា ៣ប្រកួតបន្ទាប់របស់ក្លឹប Man United ត្រូវជួបជាមួយនឹង Brentford នៅទឹកដីខ្លួន, Sheffield United នៅក្រៅដី និង Copenhagen នៅទឹកដីខ្លួនឯង៕
បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662