GIF TROLLSPORT-1

​Erik ​ten Hag ​មិន​ខ្លាច​ក្នុង​ការ​ឱ្យ Antony ​កែ​ប្រែ ​រឿង​លេង​ស្ដាយ​បង្វិល​ខ្លួន​នោះ​ទេ​

trollsport

លោក Erik ten Hag ​អ្នក​ចាត់ការ​ក្រុម Manchester United ​បាន​និយាយ​ថា​រឿង​ដែល Antony ​លេង Freestyle ​បង្វិល​ខ្លួន​មួយ​ជុំ ​លោក​មិន​ខ្វល់​អ្វី​ឡើយ តែ​បើ​គេ​លេង​មិន​ល្អ​ទេ​លោក​ត្រូវ​តែ​ដូរ​ចេញ​ហើយ។

​ក្នុង​ការ​ប្រកួត​ទល់​នឹងក្រុម Sheriff ​នៅ​យប់មិញ​នេះAntony​ទទួល​បាន​ឱកាស​ជាប់​ជម្រើស​ដំបូង ​និង​បាន​លេង Free Style ​បង្វិល​ខ្លួន​ជាមួយ​បាល់​ថែម​ទៀត​ផង​នៅ​តង់​ទី​១។ ​តែ​ឈាន​ដល់​តង់​ទី​២ ​រូបគេ​ក៏​ត្រូវ​បាន​លោក Erik ten Hag ​ប្ដូរ​ចេញ ​ដោយ​ជំនួស​វិញ Marcus Rashford ​ដែល​ជា​អ្នក​រក​បាន​១​គ្រាប់​ក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ។ ​ទាក់ទង​នឹង​ការ​ដូរ​ចេញ​នៅ​តង់​ទី​១​នេះ ក៏​ត្រូវ​បាន​អ្នក​កាសែត​សួរ​ថា​វា​ទាក់ទង​នឹង​ការ​លេង​ស្ទាយ​ច្រើន​ពេក​ឬ​យ៉ាង​ណា​ដែរ?

trollsport

​លោក Ten Hag ​បាន​អះអាង​ថា​វា​មិន​ទាក់ទង​គ្នា​នោះ​ទេ។ ​ដោយ​លោក​និយាយ​ថា​៖ “ខ្ញុំ​មិន​មាន​បញ្ហា​រឿង​ការ​ប្រើ​ស្ទាយ​លេង​បែប​នេះ​ឡើយ ប្រសិន​បើ​គាត់​មាន​គោលដៅ​ច្បាស់​លាស់។ ​ខ្ញុំ​ចង់​បាន​ច្រើន​ពី​គាត់​ជាង​នេះ ​ដោយ​លេង​សម្រុក​ទៅ​មុខ ​និង​បង្កើត​ឱកាស​ក្នុង​ប្រអប់​ទី​ឱ្យ​ច្រើន។ ​ប្រសិន​បើ​អ្នក​លេង​ស្ទាយ​បែប​នេះ ​វា​ល្អ​បើ​មាន​គោលដៅ​ច្បាស់​លាស់​ថា​នឹង​ត្រូវ​បោះ​ទៅ​ណា​ទៀត។ ប្រសិន​បើ​លេង​ហើយ​បាត់​បាល់ ​ខ្ញុំ​នឹង​កែប្រែ​គាត់​”៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *