Erik Ten Hag ៖ Rashford ក្លាយជាខ្សែប្រយុទ្ធមិនអាចបញ្ឈប់បានទេ

លោក Erik ten Hag បានហៅខ្សែប្រយុទ្ធ Marcus Rashford ថាជាខ្សែប្រយុទ្ធមុតស្រួច និងមិនអាចបញ្ឈប់ការរកគ្រាប់បាល់របស់គេបានទេនាពេលបច្ចុប្បន្ន។
ក្រុម Man Utd កំពុងធ្វើបានល្អណាស់ក្នុងការប្រកួត Carabao Cup នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ ដោយពួកគេបានយកឈ្នះលើក្រុម Forest ក្នុងលទ្ធផល ៣-០ ទៅហើយក្នុងការប្រកួតជើងទី១។ ដោយតាមលទ្ធផលនេះ ក្រុមរបស់លោក Ten Hag មានសង្ឃឹមកាន់តែច្រើនទៅហើយក្នុងការឡើងទៅវគ្គបន្ដទៀត។ខ្សែប្រយុទ្ធ Rashford ត្រូវបានគេមើលឃើញថាលេចធ្លោជាងគេតែម្ដង។
ខណៈដែលលោក Ten Hag វិញក៏បាននិយាយចំពោះកីឡាករអង់គ្លេសខាងលើនេះដែរ៖ “កីឡាកររបស់យើងធ្វើបានល្អទាំងអស់គ្នា ហើយ Marcus ខ្ញុំសប្បាយចិត្តចំពោះអ្វីដែលគាត់បានធ្វើ។ គាត់កំពុងតែលេងដល់កម្រិតកំពូល ដែលមិនអាចបញ្ឈប់បានទេ។ យើងនឹងចាំមើលគាត់បន្ដទៀត”៕