ដំបូងស្មានតែជារឿងលេងសើច តែតាមពិតជារឿងពិត!

ក្លឹបមួយនៅលីគលំដាប់ទីប្រាំពីរ (៧) របស់អង់គ្លេសមានឈ្មោះថា Ashton United បានធ្វើការដាក់សំណើរដ៏គួរឲ្យភ្ញាក់ផ្អើលមួយមកកាន់ក្លឹប Manchester City ក្នុងការស្នើរសុំខ្ចីជើង Erling Haaland ឲ្យទៅលេងក្រុមរបស់ពួកគេរយៈពេលចំនួន ២៨ ថ្ងៃនៅកំឡុងពេល World Cup នេះ។
មូលហេតុចម្បងដែល Ashton United ដាក់សំណើរនេះ គឺពួកគេបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការណ៍ថា ពួកគេចង់ជួយឲ្យ Haaland មានភាព fit ល្អ ជាជាងត្រូវសម្រាកមិនបានលេងបាល់រហូតជិតមួយខែ។
លោក Michael Clegg ដែលជាគ្រូបង្វឹករបស់ Ashton United បានលើកឡើងថា :”ស្តាប់ទៅទំនងណាស់! Man City នឹងមិនមានប្រកួតលេងទេ ហើយពួកយើងចង់ជួយឲ្យ Haaland មានភាព fit ល្អ ជាជាងត្រូវទៅលេងវាយកូនហ្គោលជាច្រើនសប្តាហ៍។”
រហូតមកទល់ពេលនេះ Man City មិនទាន់ធ្វើការឆ្លើយតបនៅឡើយទៅវិញនៅឡើយទេជុំវិញសំណើររបស់ក្រុម Ashton United មួយនេះ។
តើ Haaland គួរទៅដែរឬទេ?