Share this post:
ខ្សែបម្រើឆ្នើមដែលកំពុងឡើងជើងខ្លាំង Jude Bellingham ត្រូវបានគេទម្លាយថា នឹងឈ្នះពានរង្វាន់ Golden Boy ឆ្នាំនេះ ដែលជាពានកីឡាករវ័យក្មេងល្អបំផុត (នេះបើយោងតាមការចុះផ្សាយដោយលោក Fabrizio Romano)។ អ្នកឈ្នះពានរង្វាន់ Golden Boy នឹងត្រូវប្រកាសជាផ្លូវការនៅខែក្រោយ ប៉ុន្តែគេបានដឹងរួចជាស្រេចទៅហើយថា Bellingham នឹងក្លាយជាម្ចាស់នៃពានរង្វាន់នោះ។
កន្លងមកអ្នកដែលធ្លាប់ឈ្នះពានរង្វាន់ Golden Boy នេះមានដូចជា Lionel Messi, Wayne Rooney, Kylian Mbappe និង Erling Haaland ជាដើម។ យ៉ាងណាឆ្នាំនេះ ជាឆ្នាំរបស់ Jude Bellingham ហើយមជ្ឈដ្ឋានបាល់ទាត់ក៏ហាក់ដូចជាបានមើលឃើញថា ខ្សែបម្រើរូបនេះគឺជាបេក្ខភាពដ៏សាកសមបំផុតផងដែរ ក្នុងការឈ្នះពានដ៏អស្ចារ្យមួយនេះ។
ខ្សែម្រើសញ្ជាតិអង់គ្លេស Jude Bellingham បានផ្ទេរមកចូលរួមជាមួយ Real Madrid កាលពីដើមរដូវកាលកន្លងទៅ ជាមួយនឹងតម្លៃខ្លួន 103 លានអឺរ៉ូ ហើយគិតចាប់តាំងពីពេលនោះមក គាត់ស៊ុតបញ្ចូលទី 13 គ្រាប់មកហើយ ក្នុងការបង្ហាញខ្លួន 13 ប្រកួតសម្រាប់ក្លឹបយក្សអេស្ប៉ាញ Real Madrid ហើយក៏បានស៊ុតបញ្ចូលទី 2 គ្រាប់ចុងក្រោយនៅក្នុងការប្រកួត El Clasico ទៅលើ Barcelona ផងដែរ។
បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662