Share this post:
ខ្សែប្រយុទ្ធ Manson Greenwood កំពុងពិចារណាលក្ខខណ្ឌដើម្បីផ្លាស់ចេញពីក្លឹបបិសាចក្រហម Manchester United ហើយ ក្រោយពីក្លឹបនៅមិនទាន់ទទួលគេនៅឡើយ។
ក្រោយពីមានរឿងរំលោភផ្លូវភេទ និងត្រូវជាប់គុកមក Greenwood ត្រូវបានក្លឹប Man Utd មិនអើរពើរនោះទេ។ ជាក់ស្ដែង ក្រោយពីតុលាការទម្លាក់បទចោទប្រកាន់គេអស់ហើយ ក៏បច្ចុប្បន្នក្លឹបបិសាចក្រហមនៅមិនទាន់ទទួលយកគេចូលក្រុមវិញដែរ។ ដោយក្លឹបប្រកាសថានឹងបន្ដសើបអង្កេតផ្ទៃក្នុង ករណីរបស់កីឡាករវ័យក្មេងនេះទៀតសិន។ ដោយនេះសបញ្ជាក់ឱ្យឃើញថា ក្រុមរបស់លោក Erik ten Hag ហាក់នៅស្ទាក់ស្ទើរថានឹងបន្ដយកគេទៀតឬយ៉ាងណា។
ដោយសារតែបែបនេះហើយ ទើបបានជាប្រភពស្និទ្ធនឹងកីឡាករខាងលើអះអាងថាលក្ខខណ្ឌដែលអាចនឹងឱ្យ Greenwood ចេញពីបិសាចក្រហម ឬចេញពីអឺរ៉ុបតែម្ដងគឺមានច្រើនណាស់។ រូបគេធ្លាប់ត្រូវក្លឹបនៅចិនចង់បានជាច្រើន ហើយប្រសិនបើនៅតែបែបនេះទៀត ខ្សែប្រយុទ្ធវ័យក្មេងនឹងជ្រើសរើសយកចិនជាកន្លែងថ្មីក្នុងការចាប់អាជីពបាល់ទាត់បន្ដទៀតហើយ៕