GIF TROLLSPORT-1

Haaland ឡើង​តម្លៃ​ខ្លួនកប់ពពក ក្រោយ​ផ្លាស់​មក​កាន់​ Man City មិនទាន់បាន​ប៉ុន្មាន​ខែ​ផង

ខ្សែប្រយុទ្ធ​ Erling Haaland បាន​ឡើង​តម្លៃ​ខ្លួន​ប្រមាណ​ ២០លាន​អ៊ឺរ៉ូ​ ក្រោយ​ផ្លាស់​មក​លេង​ឲ្យ​ក្លឹប​ Manchester City បាន​ខែ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Transfermakrt ក្នុង​ថ្ងៃ​នេះ​។

កាល​ពី​ចុង​រដូវកាល​ឆ្នាំ​២០២១/២២កន្លង​ទៅ​នេះ​ ក្នុង​កំឡុង​ពេល​លេង​ឲ្យ​ក្លឹប​ Borussia Dortmund កីឡាករ​​ Haaland មាន​តម្លៃ​១៥០លាន​អ៊ឺរ៉ូ​ ប៉ុន្តែ​នៅ​ពេល​នេះ​ គេ​បាន​ឡើង​តម្លៃ​ខ្លួន​រហូត​ទៅ​ដល់​ ១៧០លាន​អ៊ឺរ៉ូ​។

បើ​តាម​ Daily Mail ខ្សែប្រយុទ្ធ​ Haaland ត្រូវ​បាន​ Man City ទិញ​ពី​ Dortmund ក្នុង​តម្លៃ​ផ្ដាច់​កុងត្រា​ប្រមាណ​៦០លាន​អ៊ឺរ៉ូ​ប៉ុណ្ណោះ​ ប៉ុន្តែ​ជា​មួយ​នឹង​ប្រាក់​ពលកម្ម​ជាង​ លាន​អ៊ឺរ៉ូ​ក្នុង​១សប្ដាហ៍​ ដោយ​មាន​កុងត្រា​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧

ក្រោយ​ផ្លាស់​មក​ Man City កីឡាករ​ដើម​កំណើត​ន័រវេស​រូប​នេះ​កាន់​តែ​មាន​ភាព​ជោគជ័យ​ខ្លាំង​លើ​អាជីព​របស់​ខ្លួន​ ដោយ​មក​ទល់​នឹង​នេះ​គឺ​ចូល​លេង​ឲ្យ​ក្លឹប​បាន​១៦ប្រកួត​ និង​ស៊ុត​ចូល​រហូត​ទៅ​ដល់​ ២២គ្រាប់​៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *