Haaland ត្រូវបានគេចាត់ទុកថាជាកំពូលតារាបាល់ទាត់ជំនាន់ក្រោយ
Haaland គឺជាកីឡាករ ខ្សែប្រយុទ្ធ ឆ្នើម Erling Haaland បាន បំបែក កំណត់ត្រា មួយផ្សេង ទៀតហើយ នៅក្របខ័ណ្ឌ លីគកំពូល អង់គ្លេស (Premier League) ក្រោយ .
ជួយឱ្យ ក្រុមឈ្នះ Man United ៦-៣ កាលពី យប់មិញ ខណៈ គេរកបាន ៣ គ្រាប់ម្នាក់ឯង។
គ្រាប់បាល់ ទាំងបី របស់ ក្នុងការ យកឈ្នះ ៦-៣ លើ Manchester United នៅ កីឡដ្ឋាន Etihad បានធានា ថាគេ បានក្លាយ ជាកីឡាករ
ដំបូងគេ ដែលរក បាន ៣ គ្រាប់ ជាប់ៗ គ្នានៅ លើទឹកដី របស់ខ្លួន ក្នុង Premier League ជាហេតុ ធ្វើឱ្យ អតីត អ្នកចាំទី របស់ United និង City
លោក Peter Schmeichel ចាត់ទុក រូបគេ ថាជា Ronaldo, Zlatan Ibrahimovic និង កំពូល តារាជា ច្រើនទៀត នៅក្នុង ខ្លួនតែ មួយ។
លោក Peter Schmeichel បានប្រាប់ BBC ថា៖ «អ្នកអាច ឃើញកីឡាករ ផ្សេងគ្នា នៅក្នុង ខ្លួនរបស់ ហើយគាត់ គឺដូច ជាកំពូល ខ្សែប្រយុទ្ធ ជាច្រើន ក្នុងពេល តែមួយ។»
Schmeichel បានបន្ត ថា «នៅពេល អ្នក ក្រឡេក មើល អ្នកឃើញ កីឡាករ ផ្សេងៗ ជាច្រើនគ្នា។ គ្រាប់ បាល់ដូច Zlatan ហើយ Ronaldo ក៏នៅ ទីនោះ ដែរ។
អ្នកឃើញ កំពូល ខ្សែប្រយុទ្ធ កំពូលៗ នៅក្នុង ខ្លួនមនុស្ស តែម្នាក់។ នោះ ហើយជា មូលហេតុ ដែលគាត់ ជាកីឡាករ គ្រោះថ្នាក់។ គាត់មានភាពអស្ចារ្យក្នុងការឃើញខ្សែប្រយុទ្ធកំពូលជាច្រើន ហើយពួកគេទាំងអស់ត្រូវបានបញ្ចូលទៅក្នុងកីឡាករតែមួយ។» Schmeichel បានបន្ថែម។
កីឡារក រូបនេះ ស៊ុតបញ្ចូល ទីបាន ១៧ គ្រាប់ និងបញ្ជូន បាល់ (assist) ៣ ដង ក្នុង ១១ ប្រកួត ចុងក្រោយ របស់គាត់។
គេស៊ុត បញ្ចូលទី បាន ៣ គ្រាប់ បន្ថែម ទៀត នៅក្នុង ការប្រកួត Premier League ត្រឹម ៨ ប្រកួត ដំបូង របស់ខ្លួន ធ្វើបាន ល្អជាង កំណត់ត្រា មុនៗ
របស់ Mick Quinn, Papiss Cisse និង Diego Costa បន្ទាប់ ពីចាយ ដល់ ១០ ប្រកួត។
គ្រាប់ បាល់ចំនួន ៩ គ្រាប់ របស់គេ ក្នុង ៥ ប្រកួត ដំបូង បានធ្វើ ឱ្យក្លាយ ជាអ្នក ស៊ុតបញ្ចូលទី ច្រើន ជាងគេ ក្នុងខែ សីហា នៃ ដើម
រដូវកាល Premier League បើធៀប ទៅនឹង ពីមុនៗ។
អ្វីដែល ពិសេសទៀត គេធ្វើបាន Hat-trick ៣ ដង ក្នុង ៨ ប្រកួត ដែលនេះ វាបាន ដាច់កំណត់ ត្រារបស់ Owen
ដែលចាយ ដល់ ៤៨ ប្រកួត ទើបរក បាន Hat-trick ៣ ដង៕
កុងត្រាថ្មីរបស់ Haaland អាចធ្វើឱ្យកីឡាកររូបនេះរកបានក្បែរ ៤ពាន់ដុល្លារក្នុងមួយម៉ោង
ល្ហិចល្ហៀង ថា ខ្សែប្រយុទ្ធ ន័រវែស កីឡាករ Erling Haaland ត្រៀម ស៊ីញេ កុងត្រាថ្មី ជាមួយក្លឹប Manchester City ។ នេះបើ តាមការ ចុះផ្សាយ របស់សារ ព័ត៌មាន The Sun។ សារព័ត៌មាន ខាងលើ នេះបាន ផ្សាយថា កុងត្រាថ្មី របស់ កីឡារក រូបនេះ អាចធ្វើ ឱ្យកីឡាករ រូបនេះ រកលុយ មួយឆ្នាំ បាន ប្រមាណ ២៦លាន ផោន ឬ ក្បែរ ៣២លាន ដុល្លារ អាមេរិក។
ហេតុ ដូច្នេះ ហើយ បើគិត គូរទៅ ក្នុងមួយ សប្ដាហ៍ កីឡាករ រូបនេះ អាច រកបាន ៦១ម៉ឺនដុល្លារ អាមេរិក ឯណោះ ហើយក្នុង មួយថ្ងៃ កីឡាករ រូបនេះ អាចរក បាន ៨ ម៉ឺនដុល្លារ ហើយ មួយម៉ោង អាចរក បាន ៤ពាន់ ដុល្លារ។
នៅក្នុង ពេលនេះ ដែរ កីឡាករ ដែលរក ចំណូល ពីប្រាក់ ខែក្លឹប ខ្ពស់ជាង គេនៅ Premier League គឺ ខ្សែបម្រើ Kevin De Bruyne ដែល កីឡាករ រូបនេះ រកបាន មួយសប្ដាហ៍ រកបាន ក្បែរ ៥០ ម៉ឺនដុល្លារ អាមេរិក៕
បើសិនជា មានចំណាប់អារម្មណ៌ ចង់ទាកទងមកកាន់ វេបសាយនេះ អាចឆាត់ចូល ID Telagram : @Trollsportnet