Share this post:
Kane នឹងឈានចូលដល់ ១២ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅរដូវក្តៅនេះ ហើយជាគោលដៅផ្ទេរដ៏ធំសម្រាប់ទាំង Bayern Munich និង Manchester United ខណៈដែល PSG បានចូលប្រជែង ហើយ Spurs រំពឹងថា Chelsea ក៏ចាប់អារម្មណ៍ដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានក្លឹប លោក Daniel Levy នៅមិនទាន់បោះបង់ចោលក្តីសង្ឃឹមក្នុងការរក្សារូបលោកនៅឡើយទេ។
ខ្សែប្រយុទ្ធរូបនេះមិនដែលលាក់បាំងការតាំងចិត្តរបស់ខ្លួនក្នុងការប្រកួតប្រជែងដណ្តើមយកពានរង្វាន់ធំៗ មុនពេលអាជីពរបស់គាត់ឈានដល់ទីបញ្ចប់ ហើយបន្ទាប់ពី Spurs បានធ្លាក់ក្រោមស្នាដៃក្រុម Brentford ក្នុងការប្រកួតក្នុងផ្ទះចុងក្រោយរបស់ពួកគេនៃរដូវកាលនេះ ។
Kane បាននិយាយថា៖
“មានរដូវក្តៅដ៏ធំមួយនៅខាងមុខ និងមានរឿងជាច្រើនដែលត្រូវផ្លាស់ប្តូរនៅទីនេះ ដើម្បីចាប់ផ្តើមទទួលបានជោគជ័យម្តងទៀត។ ទីបំផុតការ ផ្តោតអារម្មណ៍របស់ខ្ញុំនៅពេលនេះ គឺរីករាយនឹងសប្តាហ៍ចុងក្រោយនេះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយព្យាយាមបញ្ចប់ ដោយ ការយកឈ្នះនៅថ្ងៃអាទិត្យ។”
Kane បានបន្ថែមថា៖
“ខ្ញុំគិតថាមានការសន្ទនាដែលត្រូវធ្វើទាក់ទងនឹងតម្លៃមួយចំនួនរបស់ក្លឹប។ យើងមានការសន្ទនាជាច្រើនពីមុនមក របៀបដែលយើងអាច កែលម្អ ហើយវានឹងកើតឡើងម្តងទៀត”៕