GIF TROLLSPORT-1

Hot : Greenwood ជម្រះ​ករណី​វាយ​អតីត​មិត្ត​ស្រី​រង់ចាំ​ត្រលប់វិញជួយ MU ប្រជែង​ពានទាំងបួន

ប៉ូលីស​ Great Manchester បានប្រកាសថាការចោទប្រកាន់លើ Mason Greenwood ទាក់ទងនឹងអតីតមិត្តស្រីរបស់គាត់អស់រយៈពេលជាងមួយឆ្នាំត្រូវបានទម្លាក់ចោល។

Greenwood ត្រូវបានចាប់ខ្លួន និងបង្ហាញខ្លួននៅតុលាការក្នុងខែមករា ឆ្នាំ 2022 ក្រោមការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ វាយដំ និងបង្ខិតបង្ខំនារីវ័យក្មេងម្នាក់ ដែលគេជឿថាជាអតីតមិត្តស្រី Harriet Robson ដែលបានកើតឡើងក្នុងអំឡុងថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2018 ដល់ថ្ងៃទី 15 ខែតុលា ឆ្នាំ 2022។ បន្ទាប់មក កីឡាករវ័យ 21 ឆ្នាំត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ លើកចុងក្រោយដែលគាត់បានបង្ហាញខ្លួននៅតុលាការគឺនៅក្នុងខែវិច្ឆិកា ឆ្នាំ 2022។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ូលីស Manchester បាននិយាយថា ដំណើរការព្រហ្មទណ្ឌត្រូវបានផ្អាកដោយតុលាការរាជអាជ្ញាសាធារណៈ ដោយសារតែ “អសមត្ថភាពក្នុងការកាត់ទោសជាក់ស្តែង” បន្ទាប់ពីសាក្សីសំខាន់ៗបានដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការស៊ើបអង្កេត។

លោក Michaela Kerr ប្រធានក្រុមស៊ើបអង្កេតសហគមន៍របស់ GMP បាននិយាយថា អាជ្ញាធរនៅតែតាមដានករណីនេះយ៉ាងដិតដល់ ហើយអាចនឹងធ្វើការស៊ើបអង្កេតឡើងវិញប្រសិនបើមានភស្តុតាងបន្ថែមទៀត។

រឿងអាស្រូវនៃការវាយដំអតីតមិត្តស្រីបានធ្វើឱ្យអាជីពរបស់ Greenwood ហាក់ដូចជាទីបញ្ចប់។ គាត់ត្រូវបានក្លឹបម្ចាស់ផ្ទះផ្អាកលេងបាល់ក្នុងខែមករា ឆ្នាំ 2022 ព្រមទាំងបាត់បង់កិច្ចសន្យាឧបត្ថម្ភជាច្រើនផងដែរ។

ភាគីក្លិប Manchester មិនទាន់ធ្វើអត្ថាធិប្បាយណាមួយអំពីឧប្បត្តិហេតុដែលទាក់ទងនឹង Greenwood នៅឡើយទេ ទោះបីជាគាត់នៅតែស្ថិតក្នុងបញ្ជីប្រាក់ឈ្នួលក្រុមទី 1 ដែលជាបញ្ជីចុះឈ្មោះ “បិសាចក្រហម” ក្នុងក្របខ័ណ្ឌ English Premier League ក៏ដោយ។

Greenwood បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមដំបូងរបស់ MU ក្នុងខែមីនា ឆ្នាំ 2019 នៅអាយុ 17 ឆ្នាំ ដោយលេងបាន 129 ប្រកួត និងស៊ុតបញ្ចូលទីបាន 35 គ្រាប់។ ជាមួយនឹងការចោទប្រកាន់ត្រូវបានទម្លាក់ចោល វាទំនងជាថាគាត់នឹងត្រលប់មកទីលានវិញក្នុងពេលដ៏ខ្លីខាងមុខ ហើយជាការបន្ថែមទាន់ពេលវេលាទៅ MU ក្នុងបរិបទដែលក្រុមត្រូវប្រកួតក្នុង 4​ក្របខណ្ខ(Premier League, FA Cup), League Cup, ។ Europa League) ។

នៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងារ “បិសាចក្រហម” បានដំណើរការក្នុងកម្រិតមធ្យម ហើយបានជ្រើសរើសត្រឹមតែ 3 កិច្ចសន្យាខ្ចីជើងប៉ុណ្ណោះ រួមទាំងខ្សែប្រយុទ្ធ Wout Weghorst ខ្សែបម្រើ Marcel Sabitzer និងអ្នកចាំទី Jack Butland ។

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *