GIF TROLLSPORT-1

Iniesta នៅ​តែ​ចង់​ត្រលប់​មក Barca ក្រោយ​ចេញ​ពី​ក្លឹប​ជប៉ុន


លោក Andres Iniesta នា​ពេល​ថ្មីៗ​នេះ​បាន​ប្រកាស​ថា លោក​នឹង​ចាកចេញ​ពី​ក្លឹប​ជប៉ុន Vissel Kobe នៅ​ខែ​កក្កដា​នេះ ប៉ុន្តែ​លោក​នៅ​តែ​មាន​បំណង​បន្ត​អាជីព​ជា​កីឡាករ​បាល់ទាត់​។ ជាមួយ​គ្នា​នេះ​ដែរ លោក​នៅ​តែ​បញ្ជាក់​ជំហរ​ថា លោក​ចង់​ត្រលប់​មក​ក្លឹប​ចាស់​ Barcelona នៅ​ថ្ងៃ​ណា​មួយនាពេល​អនាគត តែ​មិនមែន​នា​ពេល​អនាគត​ដ៏​ខ្លី​នេះ​ទេ។

«ដូច​ខ្ញុំ​និយាយ​រាល់​ដង​អញ្ចឹង​ ខ្ញុំ​នៅ​តែ​ចង់​ត្រលប់​មក​ Barcelona វិញ នៅ​ចំណុច​ណា​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ តែ​ចំណុច​នោះ​ហាក់ដូច​ជា​នៅ​ឆ្ងាយ​នៅ​ឡើយ»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​កីឡាករ​ ដែល​មាន​ជំនួញ​លក់​ស្រា​ម្នាក់​នេះ។

លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ​ខ្ញុំ​ចង់​បន្ត​លេង​បាល់​ត​ទៀត។ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​លេង​ត​បាន​ដដែល»។

សូម​ជម្រាប​ផង​ដែរ​ថា លោក Iniesta ជា​វីរបុរស​បាល់ទាត់​ក្លឹប Barcelona ដោយ​បុរស​វ័យ ៣៩ឆ្នាំ​នេះ​បាន​លេង​ឱ្យ​ក្លឹប​នេះ​តាំង​ពី​នៅ​វ័យ​ជំទង់​ រហូត​ដល់​ចាកចេញ​ពី​ក្លឹប​នៅ​ឆ្នាំ២០១៨ ដើម្បី​ទៅ​លេង​នៅ​ស្រុក​ជប៉ុន៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ដោយសាររឿងនេះ Paul Pogba ប្រឈមមុខនឹងការហាមឃាត់រយៈពេលបួនឆ្នាំ

Share this post: Share on X (Twitter) Share on Facebook Share on Telegramរដ្ឋអាជ្ញា​ប្រឆាំង​សារធាតុ​ញៀន​ក្នុង​ប្រទេស​អុីតាលី​បាន​ស្នើ​សុំ​ពិន័យ​ជា​អតិបរមា​រយៈពេល​បួន​ឆ្នាំ​សម្រាប់​ខ្សែបម្រើ Paul Pogba

អានបន្ត »