GIF TROLLSPORT-1

Joao Cancelo បង្ហាញពីហេតុផលពិតនៅពីក្រោយការចាកចេញខ្ចីជើងទៅ Bayern Munich


Joao Cancelo បានបង្ហើបថាគាត់មិនមានតួនាទីលេងក្នុងទម្រង់លេងថ្មីរបស់ Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola នោះទេ។ ខ្សែការពារសញ្ជាតិព័រទុយហ្គាល់បានសារភាពថា Nathan Ake និង Rico Lewis នាំមុខគេជាមួយនឹងយុទ្ធសាស្ត្រថ្មីនេះ។

ថ្លែងទៅកាន់ O Jogo កីឡាករ Joao Cancelo បានបង្ហើបថា Pep Guardiola គឺជាហេតុផលចម្បងនៅពីក្រោយការចាកចេញខ្ចីជើងរបស់គាត់ពី Manchester City ទៅ Bayern Munich។ លោក​បាន​អះអាង​ថា យុទ្ធសាស្ត្រ​ថ្មី​របស់​អ្នក​ចាត់​ការ​ទូទៅ​ស័ក្តិសម​នឹង​កីឡាករ​ផ្សេង​ទៀត ហើយ​ជា​ការ​ល្អ​ក្នុង​ការ​ចាកចេញ។ គាត់​បាន​និយាយ​ថា៖

ដូចដែលខ្ញុំបាននិយាយរួចមកហើយ គាត់ [Guardiola] បានរកឃើញវិធីមួយដើម្បីលេង បន្ទាប់ពីការប្រកួត World Cup ដែលគាត់ចាប់ផ្តើមលេងជាមួយនឹងខ្សែការពារពេញខាងក្នុង ដែលខ្ញុំក៏លេងដែរ ហើយគាត់ចូលចិត្តអ្វីដែលគាត់បានឃើញជាមួយ Rico និង Nathan

ខ្ញុំគិតថាកីឡាករតែងតែអាត្មានិយមបន្តិច។​ កីឡាករណាក៏ចង់មានអារម្មណ៍ ចង់លេងដែរ ហើយបើអ្នកណានិយាយផ្សេងពីនេះ គឺកុហកនោះទេ។ កីឡាករប្រកួតប្រជែងដូចជាខ្ញុំ ដែលប្រាថ្នាចង់ឈ្នះពាន គឺគ្រាន់តែចង់លេងតែប៉ុណ្ណោះ”។

លោក​បាន​បន្ត​ថា៖

“វាដូចជា Pep បាននិយាយអញ្ចឹង ខ្ញុំត្រូវតែលេងដើម្បីឱ្យសប្បាយចិត្ត។ វាមិនមែនជាសំណួរនៃការវាយតំលៃមិត្តរួមក្រុមរបស់ខ្ញុំទេ ពីព្រោះអ្នកផ្សេងទៀតនៅលើកៅអីបម្រុងដើម្បីលេង។ ប៉ុន្តែខ្ញុំគិតថាខ្ញុំសមនឹងលេង ហើយគាត់គិតថាមិនសម។

ដូច្នេះយើងបាននិយាយ។ វាជាការសន្ទនាគ្នាធម្មតា មិនមែនជាការពិភាក្សាអីនោះទេ ហើយយើងបានសម្រេចចិត្តថា អ្វីដែលល្អបំផុតគឺសម្រាប់ខ្ញុំគឺការចាកចេញ។ ឱកាសដែលខ្ញុំមិនអាចបដិសេធបាន។ ប៉ុន្តែ​ខ្ញុំ​មានការអរគុណ​យ៉ាង​ខ្លាំង​ចំពោះ City និង​អ្នក​គាំទ្រ”

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts