Share this post:
លោក Jose Mourinho បានបញ្ជាក់ហើយថានៅពានរង្វាន់ Serie A រដូវកាលនេះ គឺគ្មានក្រុមណាអាចប្រជែងជាមួយក្រុម Napoli បាននោះទេ។
Jose ដែលកំពុងដឹកនាំ Roma នោះ បាននិយាយដោយត្រង់ថាក្រុមរបស់ខ្លួនអស់ឱកាសប្រជែងពានទៅហើយ។ មួយវិញទៀតក៏ក៏ជឿជាក់ថានៅរដូវកាលនេះគ្មានក្រុមណាអាចប្រជែងជាមួយក្រុម Napoli បានដូចគ្នា។ ក្រុមដឹកនាំដោយលោក Luciano Spalletti កំពុងឈរកំពូលតារាង និងដាច់ពិន្ទុគេដល់ទៅ១២ពិន្ទុទៅហើយ។ ដូច្នេះបើទោះជានៅសល់ច្រើនប្រកួតទៀតក្ដី ក៏ក្រុមដទៃទៀតទំនងជាមិនអាចទៅរួចជាមួយ Napoli ដែរ។
មួយវិញទៀត Juventus ដែលជាក្រុមតែងតែខ្លាំងមួយនៅអ៊ីតាលីនេះ ក៏រដូវកាលនេះពួកគេត្រូវកាត់រហូតដល់១៥ពិន្ទុទៅហើយទៀត។ ដូច្នេះការឈរនៅពាក់កណ្ដាលតារាងរបស់ Juventus គឺសបញ្ជាក់ឱ្យឃើញច្បាស់ថាពួកគេមិនអាចប្រជែងពានបាននោះទេ៕