Share this post:
លោក Jurgen Klopp បានចេញមុខការពារសមាជិកក្រុមគ្រូបង្វឹករបស់លោក ក្រោយពីមានការរិះគន់ច្រើនទៅលើក្រុមការងារខ្លួន ចំពោះលទ្ធផលធ្វើមិនបានល្អរបស់ក្រុម Liverpool ។
ក្រុម Liverpool នៅមិនទាន់ស្វែងរកជ័យជម្នះបានទេនៅក្របខណ្ឌ Premier League ក្នុងឆ្នាំ២០២៣នេះ និងរបូតពាន Cup អស់នៅអង់គ្លេសនេះ បានធ្វើឱ្យមានមតិរិះគន់ច្រើនមកលើលោក និងក្រុមការងារ យ៉ាងខ្លាំង។
ចំពោះរឿងនេះដែរ លោក Klopp បាននិយាយថា៖ “ពួកគាត់មកធ្វើការនៅទីនេះ ព្រោះសមត្ថភាពរបស់ពួកគាត់។ ប្រសិនបើអ្នករិះគន់គាត់នៅពេលលទ្ធផលមិនបានល្អ ហើយសរសើរតែពេលលទ្ធផលបានល្អ នោះអ្នកគួរតែរិះគន់ទាំងអស់ទៅ។ អ្នកមិនគួររិះគន់ពួកគាត់នោះទេ សូមទម្លាក់គ្រប់យ៉ាងមកលើខ្ញុំ។ ខ្ញុំជាអ្នកសម្រេចគ្រប់យ៉ាង ហើយខ្ញុំក៏មិនចាកចេញទៅណាដែរ។ នេះជាពេលវេលាលំបាក ប៉ុន្តែយើងនឹងត្រលប់មកល្អវិញនៅពេលខាងមុខ ខ្ញុំនៅតែជឿជាក់”៕