Share this post:
លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បានអះអាងថាមិនមានបំណងក្នុងការចាកចេញពីក្រុម Liverpool នោះទេ បើទោះជាបច្ចុប្បន្នធ្វើមិនសូវបានល្អក៏ដោយ។
ក្រុមហង្សក្រហម Liverpool លេងមិនបានល្អសោះក្នុងការប្រកួតនៅរដូវកាលនេះទាំងលេងពាន Cup និងក្របខណ្ឌ English Premier League ។ ក្លឹបដឹកនាំដោយលោក Jurgen Klopp បានចំណាយប្រាក់ច្រើនដែរក្នុងការទិញកីឡាករថ្មីចូល ប៉ុន្តែលទ្ធផលជាក់ស្ដែងពួកគេនៅតែធ្វើមិនបានល្អ និងបច្ចុប្បន្នស្ថិតនៅពាក់កណ្ដាលតារាងលីគកំពូលអង់គ្លេសទៅហើយ។ អស់ឱកាសប្រជែងពាន និងកំពុងពិបាកសូម្បីចូល Top4 ផងដែរ ទើបមានមតិមួយចំនួនសួរនាំទៅលើតំណែងរបស់លោក Klopp ។
អ្នកចាត់ការអាល្លឺម៉ង់ បាននិយាយថា៖ “ខ្ញុំមិនបារម្ភចំពោះតំណែងនោះទេ។ ខ្ញុំគ្មានគម្រោងក្នុងការចាកចេញពីក្រុម Liverpool ឡើយ។ ខ្ញុំអាចនឹងបារម្ភពីរឿងនេះ លុះត្រាតែមានអ្នកមកប្រាប់ខ្ញុំ។ ខ្ញុំនៅមានពេលសម្រាប់គិតពីរឿងនេះ។ យើងត្រូវតែលេងឱ្យបានល្អឡើងវិញ”៕