Share this post:
លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយនៅក្នុងអង្គប្រជុំក្លឹបនៅចុងសប្ដាហ៍កន្លងទៅនេះថា ក្លឹប FC Barcelona របស់លោកនឹងសង់រូបសំណាក កំពូលខ្សែប្រយុទ្ធ Lionel Messi នៅខាងក្រៅកីឡាដ្ឋាន Camp Nou តែម្ដង។
Messi ជាកីឡាករដែលបណ្ដុះបណ្ដាលនៅក្លឹប FC Barcelona នេះតែម្ដង ដោយកីឡាកររូបនេះបានចូលលេងតាំងពីរនៅក្រុមយុវជន រហូតផ្លាស់មកលេងឲ្យក្រុមឈុតធំ ដែលជួយសាងកេរ្តរ៍ឈ្មោះ និងឈ្នះពានតូចធំជាច្រើន ក៏ដូចជានាំមកនូវភាពជោគជ័យដល់ឲ្យក្លឹបនេះ ក៏ជាខ្លួនឯងយ៉ាងខ្លាំងតាំងពីរដូវកាលឆ្នាំ២០០៤/០៥ រហូតមកដល់រដូវកាលឆ្នាំ២០២០/២១។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានចប់នឹង Barcalona ទាំងឈឺចិត្តព្រោះតែក្លឹបថាគ្មានលទ្ធភាព ព្រោះមានវិបត្តហិញ្ញវត្ថុដោយផ្លាស់ទៅកាន់ PSG ក្នុងនាមជា Free Agent ដែលនឹងចប់កុងត្រានៅរដូវកាលនេះ តែនៅមានលក្ខខ័ណ្ឌអាចបន្តនៅមួយឆ្នាំទៀត។
ទាក់ទងនឹងអនាគតរឿងកុងត្រានេះនឹងទៅជាយ៉ាងណានោះ បើតាមសារព័ត៌មានជាច្រើនបានឲ្យដឹងថា Lionel Messi នឹងធ្វើការសម្រេចចិត្តនៅចុងរដូវកាលនេះ។
សម្រាប់ FC Barcelona វិញថា ពួកគេនឹងគិតគូរនាំ Messi មកវិញបើកីឡាកររុបនេះក្លាយជា Free Agent នៅរដូវកាលខាងមុខនេះ៕