GIF TROLLSPORT-1

Luis Enrique ​ថា​នឹង​មាន​បញ្ហា​ជាមួយ​កូន​ស្រី បើ​មិន​ដាក់ Torres ​ឱ្យ​ចូល​លេង

លោក Luis Enrique ​ថា​នឹង​មាន​បញ្ហា​ជាមួយ​កូន​ស្រី​ខ្លួន​មិន​ខាន ប្រសិន​បើ​មិន​ព្រម​ដាក់​កីឡាករ Ferran Torres ​ឱ្យ​ចូល​លេង​នៅ​ព្រឹត្តិការណ៍ FIFA World Cup 2022 ​នេះ​។

​Torres ​ខ្សែ​ប្រយុទ្ធ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កូន​ស្រី​របស់​គ្រូ​បង្វឹក​Luis Enrique តាំង​ពី​ដើម​ឆ្នាំ​២០២២​នេះ​ម្ល៉េះ ដោយ​ពួកគេ​ទាំង​ពីរ​បាន​បើក​បង្ហាញ​តែ​ម្ដង។ ​ដូច្នេះ​មាន​ន័យ​ថា​នៅ World Cup 2022 ​នេះ ​លោក Enrique ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម​អេស្ប៉ាញ​ដែល​មាន​កូន​ប្រសារ​ស្ថិត​ក្នុង​នោះ​ដែរ​ហើយ។ មួយ​វិញ​ទៀត ​លោក​បាន​និយាយ​បែប​លេង​សើច​ទៀត​ថា ​ប្រសិន​បើ​មិន​បាន​ដាក់ Torres ​លេង​ទេ ​នោះ​លោក​នឹង​មាន​រឿង​ជាមួយ​កូន​ស្រី​ខ្លួន​មិន​ខាន។

​អតីត​គ្រូ​បង្វឹក​របស់​ក្រុម Barcelona ​បាន​អះអាង​ថា​៖ “ប្រសិន​បើ​ខ្ញុំ​មិន​បាន​ដាក់ Torres ​ឱ្យ​លេង​ទេ ​នោះ​ច្បាស់​ណាស់​កូន​ស្រី​របស់​ខ្ញុំ​នឹង​មក​រក​រឿង​ខ្ញុំ​ជាក់​ជា​មិន​ខាន។ ​ខ្ញុំ​ជា​គ្រូ​បង្វឹក ​ខ្ញុំ​ដឹង​ថា​ត្រូវ​រៀប​ចំ​យ៉ាង​ណា​ហើយ​សម្រាប់​ក្រុម​អេស្ប៉ាញ ​និង​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ស្វែង​រក​ជ័យជម្នះ”។ រំលឹក​ថា​អេស្ប៉ាញ​នៅ World Cup 2022 ​នេះ​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម ​អាល្លឺម៉ង់ ​ជប៉ុន ​និង​ កូស្ដារីកា

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *