GIF TROLLSPORT-1

Man City នឹងទទួលបានជិត ៣០០លានផោន ប្រសិនបើពួកគេធើ្វរឿងនេះបាន

Manchester City នឹងទទួលបានប្រមាណជិត ៣០០លានផោន ប្រសិនបើពួកគេអាចឈ្នះពានធំៗចំនួន ៣ ឬ the Treble។

ក្រុមដឹកនាំដោយលោក Pep Guardiola មានត្រឹម ៧ប្រកួតទៀតប៉ុណ្ណោះ ក្នុងការបំពេញនូវក្ដីសុបិន្ដ សម្រាប់ពានរង្វាន់ Premier League, Champions League និង FA Cup

SunSport បង្ហើបថា ប្រសិនបើពួកគេឈ្នះ Champions League ជាលើកដំបូងក្នុងប្រវត្ដិសាស្រ្ដក្លឹបនោះ ពួកគេនឹងទទួលបានប្រមាណ ១១៧.២លានផោន

ហើយប្រសិនពួកគេអាចយកឈ្នះក្រុមក្បែរខាង Manchester United ក្នុងពានរង្វាន់ FA Cup វគ្គផ្ដាច់ព្រ័ត្រទៀតនោះ ពួកគេនឹងទទួលបាន ៣.៩លានផោន ដែលបូករួមជាមួយទឹកប្រាក់ខាងលើ គឺរហូតដល់ទៅ ២៨៥.១លានផោន។

Man City នៅសល់ប្រកួតលីគចំនួន ៤ប្រកួតទៀត ដែលចាប់ផ្ដើមពីជំនួបទល់នឹង Everton ថៃ្ងអាទិត្យនេះ និងត្រូវការ ៩ពិន្ទុបន្ថែមទៀត ដើម្បីឈ្នះពានលីគ៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *