Man United ប្រឈមនឹងបាត់កៅអី UCL ប្រសិនបើរឿងនេះកើតឡើង

Ratcliffe គឺស្ថិតក្នុងចំណោមអ្នកទិញម្នាក់ដែលមានសក្តានុពលក្នុងការឆក់យកបិសាចក្រហម Manchester United ចេញពីដៃរបស់ត្រកូល Glazers។ មហាសេដ្ឋីអង់គ្លេសរូបនេះកំពុងកាន់កាប់ក្លឹប OGC Nice របស់ Ligue 1 បារាំងរួចទៅហើយ ។
ESPN រាយការណ៍ថា Ratcliffe អាចត្រូវបានបង្ខំឱ្យលក់ភាគហ៊ុនរបស់គាត់នៅ Nice ប្រសិនបើគាត់ក្លាយជាម្ចាស់ថ្មីរបស់ Manchester United។ ក្លឹបនៅអឺរ៉ុបទាំងពីរអាចប្រជែងគ្នាដណ្តើមកៅអីវគ្គជម្រុះ Champions League ក្នុងលីគរៀងៗខ្លួន។
Man United នឹងបាត់បង់ការប្រកួតបាល់ទាត់ Champions League ប្រសិនបើពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបួន ហើយ Nice បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបីរបស់ Ligue 1។ វាទាក់ទងនឹងមាត្រា៥ នៃបទប្បញ្ញត្តិនៃការប្រកួតរបស់ UEFA ទាក់ទងនឹងសុចរិតភាពនៃការប្រកួត និងភាពជាម្ចាស់ពហុក្លឹប។ វាហាមឃាត់ក្រុមពីរដែលគ្រប់គ្រងដោយម្ចាស់តែមួយ។
តែទោះបីជាយ៉ាងណាក៏ដោយ Manchester United ពេលនេះឈរនៅលេខរៀងទី៣ ក្នុងក្របខណ្ឌ Premier League ដោយមានបីពិន្ទុលើក្រុមលេខ៥ Newcastle United ខណៈដែល Nice កំពុងឈរនៅលេខរៀងទី៧ ក្នុង Ligue 1 ដោយតាមពីក្រោយក្រុមលេខ៣ AS Monaco ចំនួន ១០ពិន្ទុ៕