Share this post:
ក្រុមបិសាចក្រហម Manchester United កាន់តែធ្វើបានល្អឡើងហើយក្នុងការប្រកួតពានរង្វាន់ English Premier League នាដើមឆ្នាំ២០២៣នេះ។
៤ប្រកួតចុងក្រោយរបស់ Man Utd នៅ Premier League ឃើញថាឈ្នះទាំង៤ប្រកួតតែម្ដង ហើយចុងក្រោយនៅយប់មិញក៏យកឈ្នះលើក្រុម Bournemouth បានដល់ទៅ៣-០ ថែមទៀត។ ដោយ៣គ្រាប់សម្រេចបាននោះចេញពី Casemiro នៅនាទី២៣ Shaw នៅនាទី៤៩ និង Rashford នៅនាទី៨៦។ ជាមួយការបាន៣ពិន្ទុបន្ថែមនាសប្ដាហ៍ទី១៧នេះដែរ ក៏ជួយឱ្យក្រុមបិសាចក្រហមឈរលេខ៤ក្នុងតារាង ស្មើពិន្ទុជាមួយក្រុមលេខ៣ Newcastle United ទៅហើយ។
Man Utd មាន៣៥ពិន្ទុឆ្លងកាត់១៧ប្រកួត ស្មើជាមួយក្រុមលេខ៣ Newcastle United ដែលមាន៣៥ពិន្ទុដែរ តែពួកគេលេងដល់ទៅ១៨ប្រកួតទៅហើយ។ ដូច្នេះនៅសល់១ប្រកួតក្នុងដៃរបស់លោក Ten Hag ប្រសិនបើធ្វើបានល្អយកឈ្នះបានទៀត នោះ Man Utd នឹងហក់ឡើងទៅលេខ៣ក្នុងតារាង Premier League ហើយ៕