Man Utd ដាក់ Maguire និង Martial ក្នុងបញ្ជីត្រូវលក់ចេញរដូវកាលក្រោយ

ក្លឹបបិសាចក្រហម Manchester United បានដាក់ខ្សែការពារ Harry Maguire និង Anthony Martial ក្នុងបញ្ជីត្រូវលក់ចេញនៅរដូវកាលក្រោយនេះហើយ។
ក្រោមការដឹកនាំរបស់លោក Erik ten Hag ក្រុមបិសាចក្រហម Man Utd មានការកែប្រែច្រើន។ ជាក់ស្ដែងប្រធានក្រុម Maguire ដែលតែងតែបានលេងជាប់រហូតនោះ ឥឡូវមិនអាចលេងជម្រើសដំបូងនោះទេ ហើយក៏ត្រៀមនឹងចាកចេញផងដែរ។ ប្រភពជាច្រើនអះអាងថាកីឡាករអង់គ្លេសរូបនេះនឹងត្រូវដាក់លក់ចេញនៅចប់រដូវកាលនេះហើយ។ មិនត្រឹមតែគេនោះ ខ្សែប្រយុទ្ធម្នាក់ទៀត Martial ក៏ត្រូវបានដាក់លក់ចេញដូចគ្នា។
លោក Ten Hag ចង់បានខ្សែប្រយុទ្ធថ្មី ឬអាចនិយាយថាចង់បានកីឡាករថ្មីមកពង្រឹងក្រុមបន្ថែមទៀតនៅរដូវកាលក្រោយ។ ខណៈដែលកីឡាករដែលមិនស្ថិតក្នុងគម្រោង នឹងត្រូវដាក់លក់ចេញវិញហើយ។ ក្នុងនោះ សមាជិកក្នុងក្រុមដទៃទៀត ដែលមិនសូវបានលេងក៏ទំនងជានឹងត្រូវចាកចេញដូចគ្នា ព្រោះតាមគម្រោងរបស់លោក Ten Hag គឺលោកចង់កសាងក្រុមមួយដែលពោរពេញដោយសមត្ថភាពតែម្ដង៕