GIF TROLLSPORT-1

Man Utd ត្រៀម​បំបែក​កំណត់ត្រា​នាំ​យកខ្សែ​ប្រយុទ្ធ​ប្រអប់​ថ្មី

​បន្ទាប់ពីកីឡាករ Wout Weghorst និង Anthony Martial មិន​ទាន់​ដល់​កម្រិត​នៃ​តម្រូវការ​របស់​លោក Erik ten Hag ជាហេតុនាំឲ្យក្លឹប ​ក្រឡេក​ទៅ​មើល​អ្នក​ថ្មី ជា​ប្រយុទ្ធ​ក្នុង​ប្រអប់​ពោរពេញ​ដោយ​បទពិសោធន៍​នោះ​គឺ Harry Kane របស់​ក្លឹប​មាន់​ខ្នាយ​មាស Spurs

តាម​កាសែត The Mirror ចុះ​ផ្សាយ​ថា Man Utd កំពុង​រៀបចំ​កញ្ចប់​ប្រាក់​ដ៏​ច្រើន​ក្រាស់ក្រែល ដើម្បី​បំបែក​កំណត់ត្រា​ Jack Grealish នាម​កីឡាករ​អង់គ្លេស​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត កាល​នោះ ១០០ លាន​ផោន លក់​ទៅ​អោយ Man City។ ប៉ុន្ដែពេលនេះ Man United អាច​ចាយ​លើ​សនោះ ចន្លោះ​ ១០៥ ទៅ ១១០ លាន​ផោន ដើម្បី​ធានា​អាច​បំពេញ​ចិត្ត​ក្លឹប​អាណាព្យាបាល។

បើ​ផ្លាស់​ចូល Man United ​កីឡាករ​វ័យ ២៩ ឆ្នាំ​ខាង​លើ រំពឹង​នឹង​អាច​ដោះ​ខ្លួន​ពី​កំណត់ត្រា​អាក្រក់ គឺការ​​ខកខាន​មិន​បាន​ឈ្នះ​ពាន​សូម្បី​មួយ ដ្បិត​អី​ទម្រង់​លេង​ពេល​ចុង​ក្រោយ​របស់​ម្ចាស់ដី Old Trafford ហាក់​ឡើង​កូដ​ខុស​ពី​ពេល​មុន៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *