Ronaldo នៅតែពិចារណា មិនទាន់ចង់ចេញពីលីគនៅអឺរ៉ុបឡើយ ទោះមានសំណើរល្អពីអាស៊ី

កីឡាករវ័យ៣៧ឆ្នាំខាងលើកំពុងលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 ។ ស្របពេលមុនឈានជើងមកលេងនៅទឹកដីកាតានេះ Ronaldo បានបញ្ចប់កុងត្រាជាមួយក្លឹបអាជីព Manchester United ទៅហើយ។ តែមកដល់ពេលនេះ ក៏មានដំណឹងថាមានក្លឹបមួយឈ្មោះថា Al Nassr ក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតកំពុងចាប់អារម្មណ៍លើរូបគេហើយ។ ដោយប្រភពអះអាងថាលិខិតស្នើសុំឱ្យចួលរួមនោះ មានកុងត្រា២ឆ្នាំ ហើយ Ronaldo នឹងទទួលបានដល់ទៅ៣៤៤លានផោនឯណោះ ដែលជាចំនួនប្រាក់ច្រើនខ្លាំងមែនទែន។
យ៉ាងណាមិញ Ronaldo នៅមិនទាន់ប្រាកដក្នុងចិត្តថានឹងផ្ទេរនៅលេងនៅក្នុងលីគប្រទេសតំបន់អាស៊ីដើម្បីទទួលបានតម្លៃពលកម្មយ៉ាងច្រើនកប់ពពកនេះ ឬក៏ចង់បន្ដស្វែងរកក្លឹបនៅតំបន់អឺរ៉ុបដើម្បីលេងបន្ដទៀតនោះទេ។ ខណៈដែលក្លឹប Al Nassr គឺជាក្លឹបអ្នកមាននៅអារ៉ាប់ ហើយក៏ជាក្លឹបជោគជ័យខ្លាំងមួយផងដែរ៕