Share this post:
ក្រោយពីក្រុមយក្សអាល្លឺម៉ង់ Bayern Munich បរាជ័យទៅលើ Manchester City ៣-០ ក្នុងជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League មានរឿងហេតុមួយបានកើតឡើង ពោលគឺ Sadio Mane បានដាល់មួយដៃចំមាត់របស់ Leroy Sane។
ដោយសារការទាស់ពាក្យសម្ដីរវាងពួកគេទាំងពីរ ដែលឈានទៅរកបញ្ហាដ៏ធំនេះ Bayern បានសម្រេចពិន័យ Mane មិនឲ្យចូលរួមលេងក្នុងការប្រកួតរបស់ក្រុមកាលពីចុងសប្ដាហ៍កន្លងទៅ។
បើយោងតាមសារព័ត៌មាន Sky Sport អាល្លឺម៉ង់ មិនត្រឹមតែការពិន័យខាងលើធើ្វឡើងទៅកាន់ Mane ទេ ពោលកីឡាករសញ្ជាតិសេណេហ្គាល់នេះ ក៏ត្រូវក្លឹបពិន័យជាប្រាក់ ៣០០,០០០អឺរ៉ូ ដែលជាការពិន័យប្រាក់ដ៏ច្រើនបំផុត ក្នុងប្រវត្ដិសាស្រ្ដក្លឹបទៀតផង។
ពេលនេះ Mane បានទទួលស្គាល់កំហុស និងបានធើ្វការសុំទោសទៅកាន់ Sane ផងដែរ៕
Facebook Comments Box
Post Views: 553