GIF TROLLSPORT-1

Marco Asensio ច្រានចោលកុងត្រាថ្មីជំហានដំបូងជាមួយក្លិប Real Madrid


ខ្សែបម្រើ Marco Asensio បានច្រានចោលការផ្តល់ជូនកិច្ចសន្យាថ្មីជំហានដំបូងរបស់ Real Madrid ដោយការបដិសេធគឺដោយសារក្លិបផ្ដល់លក្ខខណ្ឌមិនល្អដល់ខ្លួន។

អនាគតរបស់កីឡាករវ័យ២៧ឆ្នាំនៅទឹកដី Santiago Bernabéu មិនទាន់ច្បាស់លាស់ ដោយរូបគេនឹងផុតកិច្ចសន្យានៅចុងបញ្ចប់រដូវកាលនេះ។ប្រភពពីសារព័ត៌មាន Marca បានឱ្យដឹងថា Marco Asensio មានការផ្តល់ជូនដ៏ធំមួយចំនួនរួចហើយ បើគេចាកចេញ ប៉ុន្តែអ្វីដែលរូបគេចង់បានគឺបន្តលេងនៅ Real Madrid សម្រាប់រដូវកាលក្រោយ។ ដូច្នេះ Asensio នឹងព្យាយាមរកដំណោះស្រាយជាមួយក្រុមប្រឹក្សាភិបាលក្លិប អំពីកិច្ចព្រមព្រៀមថ្មី ប៉ុន្តែគម្រោងជំហានដំបូងក្នុងការផ្តល់ជូនកិច្ចសន្យាថ្មីដល់រូបគេមិនសូវល្អនោះទេ។

Marco Asensio រកបានត្រឹមតែប្រហែល ៦ លានអឺរ៉ូក្នុងមួយរដូវកាលប៉ុណ្ណោះ ក្នុងកិច្ចព្រមព្រៀងថ្មីដែលក្លិបផ្ដល់ជូន។ យ៉ាងណា Real Madrid មិនមានឆន្ទៈបង់ប្រាក់ច្រើនដល់ Asensio ឡើយ។ សំណើរថ្មីនេះ Real Madrid ចង់កាត់បន្ថយប្រាក់ខែចំនួន ៤ លានអឺរ៉ូក្នុងមួយឆ្នាំឬច្រើនជាងនេះ។ដោយឡែក បើសិន Marco Asensio សម្រេចចិត្តចាកចេញពីក្លិប Real Madrid នោះរូបគេក៏មានក្លិបជាច្រើនដូចជា Barcelona, AC Milan និង Arsenal ចាប់អារម្មណ៍ចង់បានយកទៅដែរ ព្រោះសមត្ថភាពរបស់គេនៅតែល្អ និងគួរឱ្យចាប់អារម្មណ៍៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ដោយសាររឿងនេះ Paul Pogba ប្រឈមមុខនឹងការហាមឃាត់រយៈពេលបួនឆ្នាំ

Share this post: Share on X (Twitter) Share on Facebook Share on Telegramរដ្ឋអាជ្ញា​ប្រឆាំង​សារធាតុ​ញៀន​ក្នុង​ប្រទេស​អុីតាលី​បាន​ស្នើ​សុំ​ពិន័យ​ជា​អតិបរមា​រយៈពេល​បួន​ឆ្នាំ​សម្រាប់​ខ្សែបម្រើ Paul Pogba

អានបន្ត »