GIF TROLLSPORT-1

Mbappe ទម្លាយថា Griezmann ពិតជាខកចិត្តក្រោយខកខានពាក់ស្លាកជាប្រធានក្រុមបារាំង

Kylian Mbappe បានបង្ហើបថា Antoine Griezmann មានការខកចិត្តនៅពេលដែលខកខានពាក់ស្លាកជាប្រធានក្រុមជម្រើសជាតិបារាំង។គ្រូបង្វឹកសញ្ជាតិបារាំង Didier Deschamps បានបញ្ជាក់កាលពីថ្ងៃអង្គារថា Mbappe នឹងពាក់ស្លាកប្រធានក្រុមបន្តពី Hugo Lloris ដែលបានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិកាលពីខែមករា ជាមួយនឹង Griezmann ដែលត្រូវបានតែងតាំងជាអនុប្រធានក្រុម។

របាយការណ៍ពីប្រទេសបារាំងក្នុងសប្តាហ៍នេះបានលើកឡើងថា Griezmann មិនសប្បាយចិត្តនោះទេ ដោយមានអារម្មណ៍ថាគាត់ស័ក្តិសមនឹងតួនាទីនេះ ហើយ Mbappe អាចយល់ពីមូលហេតុដែលមិត្តរួមក្រុមរបស់គាត់មិនសប្បាយចិត្តចំពោះការសម្រេចចិត្តនេះ។

Mbappe បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖“ខ្ញុំបាននិយាយជាមួយ Antoine។ គាត់មានការខកចិត្ត ហើយខ្ញុំអាចយល់បាន។ ខ្ញុំបានប្រាប់គាត់ថា បើសិនជាខ្ញុំវិញ ខ្ញុំក៏មានអារម្មណ៍បែបនេះដែរ។គាត់ប្រហែលជាកីឡាករដែលសំខាន់បំផុតក្នុងសម័យ Deschamps ប៉ុន្តែខ្ញុំមិនមែនជាកីឡាករកំពូលលើគាត់ទេ។ ពួកយើងនឹងកាន់ដៃគ្នា គាត់ និងខ្ញុំ ដើម្បីព្យាយាមធ្វើឱ្យក្រុមបារាំងមួយនេះគ្រងតំណែងក្នុងកម្រិតពិភពលោក។ប្រសិនបើគាត់មានរឿងចង់និយាយនៅមុខក្រុម ខ្ញុំនឹងអង្គុយស្តាប់។ យើងមិនត្រូវបិទទ្វាឱ្យនរណាម្នាក់ទេ។ គ្រប់គ្នាមានសេរីភាពក្នុងការបញ្ចេញមតិ”

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *