Mbappe របួស ស្របពេលជំនួប Bayern Munich កៀកមកដល់ហើយ

ខ្សែប្រយុទ្ធ Kylian Mbappe បានរងរបួសទៅហើយកាលពីយប់មិញនេះ ខណៈដែលប្រកួតសំខាន់ទល់ក្រុម Bayern Munich នៅ UEFA Champions League កាន់តែកៀកមកដល់ផងដែរ។
ក្រុម PSG បានយកឈ្នះលើក្រុម Montpellier ក្នុងលទ្ធផល ៣-១។ ក្នុងប្រកួតនេះដែរ Kylian Mbappe ប៉េណាល់ទីមិនចូលដល់ទៅ២ដង ហើយក្រោយពីនោះមក រូបគេថែមទាំងមានបញ្ហារបួសថែមទៀត។ កីឡាករបារាំងរូបនេះមានអាការៈឈឺភ្លៅ តែមិនទាន់ច្បាស់ថានឹងធ្ងន់ធ្ងរកម្រិតណានោះទេ។ នេះជាកង្វល់មួយសម្រាប់គ្រូបង្វឹក PSG ផងដែរ ព្រោះការប្រកួតទល់ Bayern Munich នៅ UEFA Champions League នឹងមកដល់នៅពីរសប្ដាហ៍ទៀតនេះហើយ។
រំលឹកថាក្រុម PSG កំពុងឈរនៅកំពូលតារាង Ligue1 ស្រាប់ទៅហើយ ដូច្នេះមិនបារម្ភច្រើនទេសម្រាប់ការប្រកួតក្នុងលីគ។ តែនៅ UEFA Champions League វិញ ទើបជាអ្វីដែលក្លឹបចង់បានបំផុត។ ថ្នាក់ដឹកនាំ PSG តែងតែកំណត់គោលដៅយកពានរង្វាន់ធំប្រចាំទ្វីបអឺរ៉ុបនេះជានិច្ច ខណៈដែលពានក្នុងស្រុកគឺជាជម្រើសទី២ប៉ុណ្ណោះ៕