Share this post:
ខ្សែប្រយុទ្ធ Lionel Messi បានជួយក្រុមអាហ្សង់ទីនឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2022 ហើយ ក្រោយពីយកឈ្នះលើក្រុមអូស្ត្រាលី ២-១។
ការប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយ ក្រុមអាហ្សង់ទីនមិនធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងនោះទេ។ ពួកគេបានយកឈ្នះលើក្រុមអូស្ត្រាលីបានក្នុងលទ្ធផល ២-១ ដោយ២គ្រាប់នោះរកបានដោយ Messi ១គ្រាប់ និង Alvarez ១គ្រាប់។ នេះជាដំណើរល្អមួយសម្រាប់ក្រុមអាហ្សង់ទីនហើយ ក្នុងការស្វែងរកឱកាសឈ្នះពានរង្វាន់ FIFA World Cup 2022 នេះ។ ស្របពេលនៅយប់មិញ ក៏ជាប្រកួតទី១០០០របស់ Messi ក្នុងអាជីពជាកីឡាករបាល់ទាត់ផងដែរ។
ការឡើងទៅវគ្គ១៦ក្រុមចុងក្រោយនេះដែរ ក្រុមអាហ្សង់ទីននឹងប៉ះជាមួយក្រុមជើងខ្លាំងអឺរ៉ុប ហុល្លង់។ ក្រោយពីក្រុមហុល្លង់យកឈ្នះលើក្រុមអាមេរិកបានក្នុងលទ្ធផល ៣-១ ៕