GIF TROLLSPORT-1

Messi ​បាន​យល់​ព្រម​បន្ដ​កុងត្រា​នៅ PSG ​ហើយ

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​យល់​ព្រម​បន្ដ​កុងត្រា​ថ្មី​នៅ​ក្លឹប PSG ​ហើយ ​ក្រោយ​ពី​រូបគេ​បាន​ជួយ​ជម្រើស​ជាតិ​អាហ្សង់ទីន​ឈ្នះ​ពាន​រង្វាន់ FIFA World Cup 2022 ​មក។

​Messi ​បាន​ឈាន​ដល់​ឆ្នាំ​ចុង​ក្រោយ​នៃ​កុងត្រា​របស់​គេ​ក្នុង​ក្លឹប PSG ​ហើយ។ ​យ៉ាងណាមិញ ​បន្ទាប់​ពី​បាន​ឈ្នះ​ពាន World Cup ​ជាមួយ​ក្រុម​អាហ្សង់ទីន​មក ​កីឡាករ​វ័យ​៣៥​ឆ្នាំ​រូប​នេះ​ក៏​បាន​សម្រេច​ចិត្ត​បន្ដ​កុងត្រា​ថែម​១​ឆ្នាំ​ទៀត​ជាមួយ​ក្រុម​អ្នក​មាន​បារាំង​នេះ​ដល់​ឆ្នាំ​២០២៤​ឯ​ណោះ។ ​យ៉ាងណាមិញ ​គេ​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​ផ្លូវការ​អី​នៅ​ឡើយ​ទេ ដោយសារ​តែ Messi ​នៅ​មិន​ទាន់​ត្រលប់​មក​ពី​ប្រទេស​អាហ្សង់ទីន​វិញ​នៅ​ឡើយ។ ​តាម​គម្រោង​ម្ចាស់​ពាន Ballon dÓr ​៧​សម័យ​កាល​នេះ​នឹង​ត្រលប់​មក​វិញ​នៅ​ដើម​ខែ​មករា​ឆ្នាំ​២០២៣​ឯ​ណោះ។

​រំលឹក​ថា​ប្រភព​ជា​ច្រើន​ក៏​បាន​ចេញ​ផ្សាយ​ផង​ដែរ​ទាក់ទង​ទៅ​នឹង​អនាគត​របស់ Messi ​នេះ ​ដោយ​មាន​ខ្លះ​ជឿ​ជា Barcelona ​នឹង​នាំ Legend ​របស់​ខ្លួន​ត្រលប់​ទៅ​វិញ​មិន​ខាន។ ​តែ​ជាក់​ស្ដែង ​រហូត​មក​ដល់​ពេល​នេះ ​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​មិន​មាន​សំណើរ​ឬ​ទាក់ទង Messi ​ដើម្បី​ចរចា​ឱ្យ​ទៅ​លេង​នៅ​អេស្ប៉ាញ​វិញ​នោះ​ទេ៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *