Share this post:
ខ្សែប្រយុទ្ធ Lionel Messi បានប្រាប់ទៅមិត្តរួមក្រុមនៅជម្រើសជាតិអាហ្សង់ទីនថា រូបគេនឹងបន្ដលេងនៅក្លឹប PSG ទៀតនារដូវកាលខាងមុខ មិនចាកចេញទៅណានោះទេ។
Messi ឈានដល់ឆ្នាំចុងក្រោយនៃកុងត្រារបស់គេហើយជាមួយក្រុមនៅបារាំង។ ការបន្ដកុងត្រាថ្មីនៅមិនទាន់អាចកើតមានឡើងបាននោះទេ ហើយបច្ចុប្បន្នក៏មានដំណឹងថាក្លឹបជាច្រើនចង់បានគេទៅលេងដែរ ជាពិសេសការត្រលប់ទៅលេងនៅ FC Barcelona វិញតែម្ដង។ ទន្ទឹមគ្នានេះ ក៏មានក្លឹបនៅអាមេរិក ចង់ហៅកំពូលខ្សែប្រយុទ្ធរូបនេះទៅដូចគ្នា។
បើតាមប្រភពនៅអាហ្សង់ទីនបែរជាចុះផ្សាយបែបនេះថា Messi នឹងបន្ដនៅ PSG ទៀត។ រូបគេជាអ្នកប្រាប់ទៅមិត្តរួមក្រុមនៅជម្រើសជាតិអាហ្សង់ទីនផ្ទាល់តែម្ដង អំឡុងការប្រកួតមិត្តភាពកន្លងទៅ។ បន្ទាប់ពីក្លឹប PSG ហើយ អតីតកីឡាករ Barcelona រូបនេះមិនមានបំណងទៅលេងនៅក្លឹបក្នុងតំបន់អឺរ៉ុបទៀតទេ ដោយអាចពិចារណាទៅលេងនៅអាមេរិកតែម្ដង៕