Share this post:
ពេលនេះកំពូលកីឡាករ Lionel Messi បង្កើតកំណត់ត្រាមួយផងដែរ ក្លាយជាកីឡាកររកបានគ្រាប់បាល់រហូតដល់៧០០គ្រាប់ក្នុងក្លឹបអាជីព។
ក្រុម PSG បានយកឈ្នះលើក្រុម Marseille ក្នុងលទ្ធផល ៣-០ ដោយក្នុងចំណោម៣គ្រាប់នោះក៏មានគ្រាប់បាល់ចេញពីជើងរបស់ Messi ផងដែរ។ ជាមួយគ្រាប់បាល់នេះដែរ គឺជាគ្រាប់បាល់ទី២៨របស់គេហើយនៅក្លឹប PSG ហើយនៅ Barcelona ធ្វើបាន៦៧២គ្រាប់ទៀត ធ្វើឱ្យចំនួនគ្រាប់បាល់សរុបនៅក្លឹបអាជីពរបស់កំពូលខ្សែប្រយុទ្ធរូបនេះកើនដល់៧០០គ្រាប់ហើយ។
រហូតមកដល់ពេលនេះ មានតែកីឡាករ២នាក់ប៉ុណ្ណោះនៅអឺរ៉ុបដែលរកគ្រាប់បាល់បានសរុបដល់ទៅ៧០០គ្រាប់នៅក្លឹបអាជីព។ កីឡាករទី១ដែលធ្វើបានមុនគេ គឺ Cristiano Ronaldo និងកីឡាករទី២គឺ Lionel Messi ដែលធ្វើបានកាលពីយប់ម្សិលមិញនេះឯង៕