Messi លាឆ្នាំ២០២២៖ ខ្ញុំនឹងមិនភ្លេចទេ ឆ្នាំដែលសុបិនរបស់ខ្ញុំបានក្លាយជាការពិត

កីឡាករ Lionel Messi បានលាឆ្នាំ២០២២ យ៉ាងរីករាយបំផុតដោយឆ្នាំនេះជាពេលវេលាដែលគាត់បានឈ្នះ World Cup ជាឆ្នាំមួយដែលគាត់មិនអាចបំភ្លេចបាន។
ប្រធានក្រុមអាហ្សង់ទីននឹងត្រលប់មក Paris Saint-Germain នៅដើមសប្តាហ៍ខាងមុខនេះ បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យបន្តការឈប់សម្រាកបន្ទាប់ពីបានលើកពាន World Cup ដែលជាឱកាសលើកដំបូងនៃអាជីពរបស់គាត់។
Messi បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុង Instagram ជាមួយភរិយា Antonela និងក្រុមគ្រួសាររបស់គាត់ ដែលជាការបញ្ចប់នៃរយៈពេល១២ខែរបស់ ២០២២។
គាត់បានសរសេរថា៖
“មួយឆ្នាំបញ្ចប់ទៅដែលខ្ញុំមិនអាចបំភ្លេចបាន ក្តីសុបិន្តដែលខ្ញុំតែងតែចង់ឃើញ ទីបំផុតបានក្លាយជាការពិត។
ប៉ុន្តែវាក៏គ្មានតម្លៃអ្វីដែរ ប្រសិនបើវាមិនមែនជាការពិតដែលខ្ញុំចែករំលែកវាជាមួយគ្រួសារដ៏អស្ចារ្យ អ្នកដែលល្អបំផុតដែលខ្ញុំអាចមាន និងមិត្តភក្តិមួយចំនួនដែលតែងតែគាំទ្រខ្ញុំ ហើយមិនអនុញ្ញាតឱ្យខ្ញុំនៅលើដី រាល់ពេលដែលខ្ញុំដួល។
វាពិតជាមិនគួរឱ្យជឿដែលអាចចែករំលែកផ្លូវនេះជាមួយអ្នកទាំងអស់គ្នា។ វាមិនអាចទៅរួចទេក្នុងការទៅកន្លែងដែលខ្ញុំទៅដល់ដោយគ្មានការ លើកទឹកចិត្តច្រើន ដែលខ្ញុំបានទទួលពីប្រជាជនទាំងអស់ក្នុងប្រទេសរបស់ខ្ញុំ ក៏ដូចជាពីប៉ារីស បាសេឡូណា និងទីក្រុង និងប្រទេសជាច្រើនទៀតដែលខ្ញុំបានទទួលការស្រលាញ់។
ខ្ញុំសង្ឃឹមថាឆ្នាំនេះក៏អស្ចារ្យសម្រាប់អ្នករាល់គ្នា ហើយខ្ញុំសូមជូនពរឱ្យអ្នកមានសុខភាពល្អ និងកម្លាំងដើម្បីបន្តភាពសប្បាយរីករាយនៅឆ្នាំ ២០២៣”៕