GIF TROLLSPORT-1

Messi អាច​នឹង​អវត្តមាន​ក្នុង​ប្រកួត​ប៉ះ​នឹង Bayern

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​រង​របួស​ទៅ​ហើយ ​ក្នុង​ការ​ប្រកួត​កន្លង​ទៅ​នេះ ​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ស្រពិចស្រពិល​នៅ​ឡើយ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Bayern Munich ​នៅ​ពាន​រង្វាន់ UEFA Champions League ​។

​ក្រុម​ PSG ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Marseille ​ក្នុង​លទ្ធផល ២-១ ​ធ្វើ​ឱ្យ​ពួកគេ​របូត​ពាន​រង្វាន់ France Cup ​មួយ​ទៅ​ហើយ​នៅ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ ​មិន​ត្រឹម​តែ​បាត់​ពាន​មួយ​នេះ​ទេ ​ក្រុម PSG ​ក៏​ទំនង​ជា​បាត់​កីឡាករ​សំខាន់​ម្នាក់​ទៀត​ដែរ។ Messi ​បាន​រង​របួស​សាច់​ដុំ​ក្នុង​ការ​ប្រកួត​មួយ​នេះ ​ដែល​ទំនង​ជា​អាច​ធ្វើ​ឱ្យ​គេ​មិន​អាច​លេង​ទល់​ក្រុម Bayern Munich ​នៅ​សប្ដាហ៏​ក្រោយ​នេះ​បាន​ទេ។

ប្រសិន​បើ​ពិត​មែន ​នោះ PSG ​អាច​នឹង​ពិបាក​បន្ដិច​ហើយ ខណៈ​ដែល Kylian Mbappe ​បាន​អវត្តមាន​ស្រេច​ទៅ​ហើយ ​ក្រោយ​ពី​មាន​បញ្ហា​របួស​ដូច​គ្នា។ UEFA Champions League ​ជា​ពាន​សំខាន់​ណាស់ ដែល PSG ​ខិតខំ​រាល់​ឆ្នាំ ​និង​តែងតែ​ប៉ង​ជា​និច្ច​ក្នុង​ការ​លើក​វា​ឱ្យ​បាន៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *