GIF TROLLSPORT-1

Messi ​៖ ​អាហ្សង់ទីន ​មិន​ខ្លាច​ក្រុម​ណា​ទាំង​អស់​នៅ World Cup 2022

TrollSport

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​អះអាង​ថា​ក្រុម​អាហ្សង់ទីន​របស់​ខ្លួន​មិន​ខ្លាច​ក្រុម​ណា​ទាំង​អស់​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ FIFA World Cup 2022 ​ខាង​មុខ​នេះ​។

​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Copa America

TrollSport

 ​ខាង​លើ​កំពុង​មាន​កំណត់ត្រា​ល្អ​ណាស់ ពោល​គឺ​លេខ​៣៥​ប្រកួត​ហើយ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ។ ​ខណៈ​ដែល​ការ​ប្រកួត FIFA World Cup ​នៅ​ប្រទេស​កាតា​នោះ​ទៀត​សោត ពួកគេ​បាន​ចាប់​ពូល​នៅ​ជាមួយ​ក្រុម​អារ៉ាប់បីសាអូឌីត ​មិចសិកូ ​និង​ប៉ូឡូញ។ ​ស្ថិត​ក្នុង​ពូល C ​នេះ​ដែរ ​ក្រុម​អាហ្សង់ទីន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាគរយ​ច្រើន​ក្នុង​ការ​ឡើង​

​ចំពោះ​ការ​ប្រកួត​នៅ World Cup ​នេះ

​ដែរ Lionel Messi ​ប្រធាន​ក្រុម​អាហ្សង់ទីន ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “World Cup ​ជា​ការ​ប្រកួត​លំបាក ​មាន​រឿង​ជា​ច្រើន​នឹង​កើត​ឡើង ​យើង​មិន​អាច​មើល​ស្រាល​បាន​នោះ​ទេ។ ​ទោះ​ជា​អ្នក​លេង​ល្អ ប៉ុន្តែ​វា​អាច​នឹង​មាន​កត្ដា​ធ្វើ​ឱ្យ​អ្នក​ធ្លាក់​បាន​។ មាន​ក្រុម​ជា​ច្រើន​ក៏​កំពុង​លេង​បាន​ល្អ​ដែរ ​ដូច​នឹង​អាហ្សង់ទីន​ដែរ។ ​យើង​នឹង​ចូល​រួម​ប្រកួត​នេះ​ដើម្បី​ប្រជែង​ជាមួយ​ក្រុម​ឯ​ទៀត យើង​មិន​ខ្លាច​ក្រុម​ណា​ទេ ព្រោះ​យើង​បាន​ត្រៀម​រួច​ហើយ”។

រំលឹក​ថា​អាហ្សង់ទីន​បាន​ឈ្នះ World Cup ​ចុង​ក្រោយ​នៅ​ឆ្នាំ​១៩៨៦​ឯ​ណោះ។ ​ខណៈ​ដែល​ក្រោយ​មក​ទៀត ​កំណត់ត្រា​ល្អ​បំផុត​របស់​ពួកគេ​គឺ​នៅ​ឆ្នាំ​២០១៤ ​ដែល​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ តែ​សោកស្ដាយ​កាល​នោះ​លេង​ចាញ់​ក្រុម​អាល្លឺម៉ង់៕

 

 

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *