Mourinho នឹងមិនទៅដឹកនាំក្រុម PSG នោះទេ

លោក Jose Mourinho នឹងមិនសម្រេចចិត្តទៅដឹកនាំក្រុម PSG នោះទេនាចប់រដូវកាលនេះ ក្រោយពីលោកមានបំណងដឹកនាំក្រុម Roma រហូតដល់អស់កុងត្រានៅឆ្នាំ២០២៤។
បុរសវ័យ៦០ឆ្នាំខាងលើចូលដឹកនាំក្រុម Roma និងទទួលបានការគាំទ្រជាខ្លាំងពីសំណាកអ្នកគាំទ្រ។ តែមួយរយៈចុងក្រោយនេះក៏មានបញ្ហាខ្លះបានកើតឡើងផងដែរ ទាក់ទងទៅនឹងថ្នាក់ដឹកនាំក្លឹប មិនព្រមតាមសំណើរទិញដូរកីឡាករបស់លោក ដើម្បីពង្រឹងក្រុមឡើងវិញ។ គេអះអាងថា Jose អាចនឹងដើរចេញពី Roma នៅចប់រដូវកាលនេះ ព្រោះមានក្លឹបច្រើនចង់បានលោកទៅដឹកនាំដូចជា PSG ជាដើម។
តែយ៉ាងណា បុរសដែលគេដាក់រហស្សនាមថា Special One រូបនេះនឹងមិនទាន់ចាកចេញពី Roma នោះទេ។ លោកចង់បន្ដដឹកនាំក្រុមនេះរហូតដល់ចប់កុងត្រានៅឆ្នាំ២០២៤តែម្ដង។ ដូច្នេះមានន័យថា លោកនឹងបដិសេធក្នុងការទៅដឹកនាំ PSG នៅចប់រដូវកាលនេះហើយ៕