GIF TROLLSPORT-1

Muller តាមជិតទាន់ Ronaldo និង Casillas ហើយចំពោះរឿងនេះ


ទីបំផុតកីឡាករ Thomas Muller ក្លាយជាកីឡាករទីបី ដែលឈ្នះការប្រកួតក្នុងក្របខណ្ឌ UEFA Champions League ចំនួន ១០០ ដង ក្រោយពីកីឡាកររូបនេះរួមចំណែកជួយឱ្យក្រុម Bayern Munich យកឈ្នះលើក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ៤-៣ កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍នេះ។

កីឡាករ Thomas Muller បានប្តូរចូលលេងក្នុងនាទី ៨៧ ជំនួសឱ្យកីឡាករ Harry Kane ក្នុងការប្រកួតទល់នឹងក្រុមបិសាចក្រហម Manchester United អំឡុងពេលដែល Bayern Munich កំពុងនាំមុខក្នុងលទ្ធផល ៣-១។ យ៉ាងណាមិញ បើទោះជាមានគ្រាប់បាល់វាយបកពីក្រុមបិសាចក្រហម Manchester United ក្តី កីឡាករ Thomas Muller នៅតែអាចរួមចំណែកជួយឱ្យក្រុម Bayern Munich យកបាន ៣ ពិន្ទុក្នុងការប្រកួតនេះ។

គួរបញ្ជាក់ផងដែរថា កីឡាករ Thomas Muller បានបង្ហាញខ្លួនជាមួយក្រុម Bayern Munich ក្នុងក្របខណ្ឌ UEFA Champions League បាន ១៤៣ ប្រកួតរួចមកហើយ ដោយកីឡាកររូបនេះអាចយកឈ្នះបានចំនួន ១០០ ប្រកួត។ កីឡាកររូបនេះក្លាយជាកីឡាករទី ៣ ដែលអាចបំបែកកំណត់ត្រានេះបាន ដោយរូបគេកំពុងតាមពីក្រោយកីឡាករ Cristiano Ronaldo ដែលអាចយកឈ្នះបាន ១១៥ ប្រកួតជាមួយក្លិបអធិរាជស Real Madrid និងកីឡាករ Iker Casillas បានយកឈ្នះចំនួន ១០១ ប្រកួតជាមួយក្លិប Real Madrid ដូចគ្នា។

យ៉ាងណាមិញ ការយកឈ្នះរបស់ក្រុម Bayern Munich លើក្រុមបិសាចក្រហម Manchester United នេះ គឺជាការយកឈ្នះលើកទី ៦ ហើយរបស់ក្រុម Bayern Munich ក្នុងក្របខណ្ឌ UEFA Champions League ដែលគ្មានក្រុមណាអាចយកឈ្នះច្រើនប្រកួតបែបនេះឡើយលើក្រុម Manchester United ក្រៅពីក្រុម Barcelona

បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts