GIF TROLLSPORT-1

Neymar ​ចង់​ចូល​និវត្តន៍​នៅ​ PSG ​តែ​ម្ដង ​មិន​ចង់​ចាកចេញ​ទៅ​ណា​ទេ​

ខ្សែ​ប្រយុទ្ធ Neymar ​មាន​បំណង​ចង់​ចូល​និវត្តន៍​នៅ​ក្លឹប PSG ​តែ​ម្ដង ​មិន​ចង់​ចាកចេញ​ទៅ​លេង​ឱ្យ​ក្លឹប​ណា​ទៀត​នោះ​ទេ ​បើ​ទោះ​ជា​កន្លង​មក​នេះ​មាន​អ្នក​គាំទ្រ​រិះគន់​ច្រើន​ក្ដី។

​កីឡាករ​ប្រេស៊ីល​ខាង​លើ​បាន​រង​របួស​ក​ជើង​ដែល​ត្រូវ​វះ​កាត់ ​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​នេះ​តែ​ម្ដង។ ​ដោយ​របួស​នេះ​ដែរ ​កើត​ឡើង​សឹង​តែ​រាល់​រដូវ​កាល​ទៅ​ហើយ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ PSG ​ចាប់​ផ្ដើម​មាន​អារម្មណ៍​នឿយហត់​ជាមួយ​បញ្ហា​ដែល Neymar ​តែងតែ​កើត​មាន ​ជា​ពិសេស​នៅ​ពាក់​កណ្ដាល​រដូវ​កាល​ដែល​ជា​សុទ្ធ​តែ​ជា​ការ​ប្រកួត​សំខាន់។ ជាក់​ស្ដែង ​រូបគេ​បាន​រង​របួស ​មុន​ប្រកួត​ទល់ Bayern Munich ​នៅ Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ លទ្ធផល ​ក្រុម​ក៏​ចាញ់ Bayern ​នឹង​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នេះ​ទៅ​ហើយ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី Neymar ​បាន​អះអាង​កន្លង​មក​ថា​រូបគេ​មិន​មាន​បំណង​ចង់​ចាកចេញ​ទៅ​ណា​ទេ។ ​ដោយ​ PSG ​ជា​ក្លឹប​ចុង​ក្រោយ​ដែល​ខ្លួន​ចង់​បន្ដ​អាជីព​បាល់ទាត់ ​ហើយ​ក៏​ជា​ក្លឹប​ដែល​គេ​ចង់​ចូល​និវត្ដន៍​នៅ​ទី​នេះ​ផង​ដែរ។ ​កីឡាករ​វ័យ​៣១​ឆ្នាំ​នេះ ​ផ្លាស់​ពី FC Barcelona ​មក​ក្នុង​តម្លៃ​ខ្លួន​២២២​លាន​អឺរ៉ូ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។ ​Neymar ​បាន​ជួយ PSG ​ឈ្នះ​ពាន​១១​ពាន ​និង​បាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​នៅ UEFA Champions League។ ​រូបគេ​បង្ហាញ​ខ្លួន​សរុប​១៧៣​ប្រកួត ​និង​រក​បាន​១១៨​គ្រាប់៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *