GIF TROLLSPORT-1

Neymar ​ត្រូវ​អ្នក​គាំទ្រ​រិះគន់ ​ក្រោយ​ពាក់​អាវ​មាន​​រូប​តារា Real Madrid


ខ្សែ​ប្រយុទ្ធ Neymar ​ត្រូវ​បាន​អ្នក​គាំទ្រ​រិះគន់ ​ចំពោះ​ការ​ពាក់​អាវ​យឺត​ដែល​មាន​រូប Vinicius Junior ​ជាមួយ​ឯកសណ្ឋាន​របស់​ក្រុម Real Madrid ​អបអរ​ការ​ឈ្នះ UEFA Champions League ​រដូវ​កាល​មុន។

នៅ​លើ​អាវ​នោះ ​គឺ​ជា​រូប Vinicius ​អបអរ​ក្នុង​ការ​ដែល​រូបគេ​បាន​ជួយ​ក្រុម Real Madrid ​ឈ្នះ​ពាន UEFA Champions League ​រដូវ​កាល​មុន​។ ស្រប​ពេល​កាល​ឆ្នាំ​មុន​នោះ​ទៀត​សោត ​ក៏​ក្រុម Real Madrid ​នេះ ​ជា​អ្នក​យក​ឈ្នះ​លើ​ក្រុម PSG ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ផង​ដែរ។ ​កត្ដា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ PSG ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​កីឡាករ​របស់​ខ្លួន Neymar ​ទៅ​ពាក់​អាវ​មាន​រូប​កីឡាករ Real Madrid ​បែប​នេះ​ទេ។

​យ៉ាងណាមិញ ​ការ​ពាក់​អាវ​នេះ​ដែរ​ទំនង​ជា​គ្រាន់​តែ​ចង់​បង្ហាញ​ពី​ការ​គាំទ្រ​ដែល​អ្នក​កាសែត​នៅ​អេស្ប៉ាញ ​មើល​ងាយ​ទៅ​លើ Vinicius ​តែប៉ុណ្ណោះ ព្រោះ​កីឡាករ​ទាំង​ពីរ​នាក់​នេះ​ជា​មិត្ត​រួម​ក្រុម​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល​ជាមួយគ្នា។ ​ខ្សែ​ប្រយុទ្ធ​២​នាក់​នេះ ​នឹង​ត្រូវ​សហការ​គ្នា​ទៀត​ក្នុង​ការ​ប្រកួត​នៅ World Cup 2022 ​ក្នុង​ប្រទេស​កាតា​នៅ​ថ្ងៃ​ទី​២០​វិច្ឆិកា​ដល់​១៨​ខែ​ធ្នូ​ឆ្នាំ​២០២២

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts