Share this post:
ខ្សែប្រយុទ្ធ Neymar នឹងត្រូវសម្រាករហូតដល់ចប់រដូវកាលនេះតែម្ដង បន្ទាប់ពីបញ្ហារបួសកជើងរបស់គេទាមទារដល់វះកាត់ឯណោះ។
ក្លឹប PSG បានចេញសេចក្ដីប្រកាសថា៖ “Neymar មានបញ្ហារបួសកជើងនេះជាច្រើនដងមកហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយរបួសចុងក្រោយនេះ ក្រុមគ្រូពេទ្យក្លឹបបានមើលឃើញថាដល់ពេលត្រូវវះកាត់ហើយ និងត្រូវសម្រាកព្យាបាលប្រមាណជា២ទៅ៣ខែឯណោះ។ ដោយការវះកាត់នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខ នៅមន្ទីរពេទ្យ Aspetar ក្នុងប្រទេសកាតា”។
ដោយការសម្រាកព្យាបាល២ទៅ៣ខែទៀតបែបនេះ គឺសបញ្ជាក់ឱ្យឃើញថាកីឡាករប្រេស៊ីលខាងលើនឹងមិនអាចត្រលប់មកជួយក្លឹប PSG វិញបានទេនៅរដូវកាលនេះ។ ស្របពេលមានដំណឹងមកថាក្លឹបក៏មានបំណងចង់លក់រូបគេចេញផងដែរ នារដូវកាលដោះដូរកីឡាករខាងមុខ៕