GIF TROLLSPORT-1

Pep ​ថា​នឹង​លែង​មាន​អ្នក​សង្ស័យ​ចំពោះ GOAT Messi ​ទៀត​ហើយ​

លោក Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​អះអាង​ថា​នៅ​ពេល​នេះ នឹង​មិន​មាន​ការ​សង្ស័យ​មន្ទិល​អ្វី​ទៀត​នោះ​ទេ ​ចំពោះ​រឿង​ដែល Lionel Messi ​ជា GOAT ​នោះ​ទេ។

​Pep ​ជឿ​ជាក់​ថា​ដល់​ពេល​ហើយ​ដែល​គ្រប់​គ្នា​ត្រូវ​តែ​ទទួល​ស្គាល់​ចំពោះ​សមត្ថភាព​គ្មាន​ពីរ​របស់ Messi ​ក្នុង​វិស័យ​បាល់ទាត់។ ​មិន​ថា​នៅ​ក្លឹប​អាជីព ​និង​ជម្រើស​ជាតិ​អាហ្សង់ទីន​ទេ ​រូបគេ​សុទ្ធ​តែ​ឈ្នះ​អស់​ទៅ​ហើយ​ពាន​រង្វាន់​ទាំង​អស់។ ​ជាក់​ស្ដែង ​ការ​ជួយ​អាហ្សង់ទីន​ឈ្នះ World Cup 2022 ​គឺ​ពិត​ជា​រឿង​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ​សម្រាប់​រូបគេ ​ហើយ​អ្នក​គាំទ្រ​ក៏​ត្រូវ​ទទួល​ស្គាល់​ផង​ដែរ។

​អតីត​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​និយាយ​ថា​៖ “គ្រប់​គ្នា​សុទ្ធ​តែ​មាន​ការ​គិត​រៀង​ខ្លួន ប៉ុន្តែ​នឹង​គ្មាន​នរណា​ម្នាក់​សង្ស័យ​ទៅ​លើ Messi ​ទៀត​នោះ​ទេ។ គាត់​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ ​ពិបាក​ណាស់​ក្នុង​ការ​រក​អ្នក​ដែល​អាច​ប្រជែង​ជាមួយ​អ្វី​ដែល​គាត់​បាន​ធ្វើ​កន្លង​មក”៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *