GIF TROLLSPORT-1

Pep ​ថា Chelsea ​គួរ​ឱ្យ​ពេល​លោក Potter ​បន្ដិច​ទៀត ដើម្បី​ស្ដារ​ក្រុម​ឡើង​វិញ


​លោក​ Pep Guardiola ​បាន​អះអាង​ថា​ក្រុម Chelsea ​គួរ​តែ​ផ្ដល់​ពេល​ច្រើន​ឱ្យ​ទៅ​លោក Graham Potter ​អ្នក​ចាត់ការ​ក្រុម ​ប្រសិន​បើ​ចង់​ឃើញ​លទ្ធផល​ល្អ​ប្រសើរ​ឡើង​វិញ។

​ក្រោយ​ពី​បរាជ័យ​ផ្ទួន​ៗ​គ្នា​ទាំង​នៅ​លីគ​កំពូល​អង់គ្លេស​និង FA Cup ​កន្លង​មក​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម​តោ​ខៀវ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ​ពួកគេ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ចេតនា​ចង់​បណ្ដេញ​អ្នក​ចាត់ការ​ក្រុម​ចោល​ទៅ​ហើយ ​ក្រោយ​ពី​លេង​មិន​ល្អ​សោះ ​និង​បច្ចុប្បន្ន Chelsea ​នៅ​លេខ​រៀង​ទី​១០​ឯ​ណោះ​ក្នុង​តារាង Premier League ​ហើយ​ក៏​ធ្លាក់​ចេញ​ពី FA Cup ​ដោយ​ចាញ់ Man City ​យ៉ាងអាម៉ាស់​។

​តែ​បើ​តាម​សម្ដី​របស់​លោក Pep ​វិញ ​មើល​ឃើញ​ផ្សេង​ពីអ្នក​គាំទ្រ។ ​លោក​បាន​និយាយ​ថា​៖ “ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​ប្រធាន​ក្លឹប Todd Boehly ​ថា​គួរ​តែ​ផ្ដល់​ពេល​វេលា​បន្ថែម​ទៀត​ដល់​គាត់។ ខ្ញុំ​ដឹង​នៅ​ក្លឹប​ធំ ​លទ្ធផល ​គឺ​សំខាន់​ណាស់ ប៉ុន្តែ​ខ្ញុំ​ចង់​ឃើញ​ពួកគេ​ផ្ដល់​ពេល​វេលា​បន្ថែម​ដល់ Potter ​។ យើង​ត្រូវ​ការ​ពេល​នៅ​រដូវ​កាល​ដំបូង។ ខ្ញុំ ​មាន Messi ​នៅ Barcelona ​នៅ​រដូវ​កាល​ដំបូង​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​ការ​ពេល​២​រដូវ​កាល​ទៀត​នោះ​ទេ ​ព្រោះ​ខ្ញុំ​មាន Messi ​នៅ​ទី​នោះ​”៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts