Share this post:
អ្នកចាត់ការ Manchester City លោក Pep Guardiola បានសារភាពថា Joao Cancelo មិនសប្បាយចិត្តនឹងតួនាទីរបស់គាត់នៅ Etihad ដែលធ្វើឱ្យគាត់ផ្លាស់ប្តូរទៅ Bayern Munich ដ៏គួរឱ្យភ្ញាក់ផ្អើល។
Cancelo គឺជាផ្នែកមួយនៃក្រុមល្អបំផុតប្រចាំឆ្នាំរបស់ PFA សម្រាប់ពីររដូវកាលចុងក្រោយ បន្ទាប់ពីបានធ្វើឲ្យខ្លួនឯងក្លាយជាខ្សែការពារដ៏ល្អបំផុតម្នាក់ នៅក្នុងពិភពលោក ប៉ុន្តែគាត់បែរជាកង្វះនាទីលេងនៅរដូវកាលនេះ ហើយបានចូលរួមជាមួយ Bayern ក្នុងលក្ខខណ្ឌខ្ចីជើងដំបូង និងលក្ខណ្ធទិញផ្តាច់តម្លៃ ៧០លានអឺរ៉ូ។
នៅពេលសួរអំពីការបង្កើតការចាកចេញរបស់ Cancelo លោក Guardiola បានទទូចថាគាត់មិនមានអ្វីក្រៅពីពាក្យវិជ្ជមានសម្រាប់ខ្សែការពាររូបនេះទេ ប៉ុន្តែបានសារភាពថាការខកចិត្តចំពោះកង្វះនាទីលេងរបស់គាត់ដែលនាំទៅដល់ការចាកចេញ។
លោក Guardiola បាននិយាយថា៖
“ដំបូងខ្ញុំសូមជូនពរឱ្យគាត់ល្អបំផុតក្នុងរយៈពេល ៤ខែរបស់គាត់។ រដូវកាលក្រោយ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ។ជាតួរលេខមិនគួរឱ្យជឿក្នុងលីគពីរចុងក្រោយដែលយើងឈ្នះ។ ក្រោយការប្រកួត World Cup យើងមាន Pre-season ហើយសម្រេចចិត្តលេងខុសគ្នាបន្តិចបន្តួច។ ខ្ញុំចូលចិត្តអ្វីដែលខ្ញុំបានមើល ដូច្នេះខ្ញុំបានផ្តល់ពេលវេលាច្រើនដល់កីឡាករផ្សេងទៀត បុគ្គលិកលក្ខណៈរបស់គាត់ដូចខ្ញុំ គាត់ចូលចិត្តលេង គាត់ហ្វឹកហាត់បានល្អបំផុត ប៉ុន្តែស្ថានភាព គាត់លេងមិនច្រើនទេ។ កាលពីឆ្នាំមុន គាត់ជាកីឡាករម្នាក់ដែលមាននាទីច្រើនជាង គាត់ត្រូវការលេងដើម្បីឱ្យសប្បាយចិត្ត ដូច្នេះយើងសម្រេចចិត្ត អនុញ្ញាតឱ្យគាត់ទៅទីក្រុង Munich។
ប្រសិនបើ Bayern Munich ចង់បាន Joao វាគឺដោយសារតែគាត់ជាកីឡាករពិសេសម្នាក់។ ខ្ញុំនឹងមិននិយាយពាក្យអាក្រក់ទេ ក្រមសីលធម៌ការងាររបស់គាត់ ចំណង់ចំណូលចិត្ត ជំនាញ មនុស្សគ្រប់គ្នាដឹង។ វាបានកើតឡើងមួយឬពីរថ្ងៃមុនទីផ្សារដោះដូរ។ ខ្ញុំរីករាយជានិច្ច ជាមួយក្រុម”៕