GIF TROLLSPORT-1

Pep ​បញ្ជាក់​ថា Kalvin Phillips ​ត្រលប់​ពី World Cup ​វិញ ​បែរ​ជា​ឡើង​គីឡូ​មិន​អាច​លេង​បាន​

​លោក ​ Pep Guardiola ​បាន​អះអាង​ថា​ខ្សែ​បម្រើ Kalvin Phillips ​ឡើង​គីឡូ​រហូត​ដល់​មិន​អាច​ចូល​ហាត់​និង​លេង​បាន​ទេ​នៅ​ពេល​ត្រលប់​ពី​ការ​ប្រកួត FIFA World Cup 2022 ​នៅ​កាតា​វិញ។

​អង់គ្លេស​បាន​ធ្លាក់​ពី​ការ​ប្រកួត World Cup 2022 ​តាំង​ពី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ម្ល៉េះ ​ដោយ​លេង​ចាញ់​ក្រុម​បារាំង។ ​តែ​យ៉ាងណាមិញ ​កីឡាករ​ក្នុង​នោះ​ជាក់​ស្ដែង​ដូចជា Kalvin ​ជា​ដើម​នោះ ​បែរ​ជា​ឡើង​ទម្ងន់​ខុស​ប្រក្រតី​ទៅ​វិញ ​រហូត​ដល់​លោក Pep ​មិន​អាច​ដាក់​គេ​ឱ្យ​បាន​ឡើយ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Liverpool ​ក្នុង​ពាន​រង្វាន់ Carabao Cup ​កន្លង​ទៅ​នេះ។

​លោក Pep ​បាន​និយាយ​បែប​នេះ​ថា​៖ “យើង​មិន​ដាក់​គាត់​លេង ​មិន​មែន​គាត់​មាន​របួស​នោះ​ទេ។ គាត់​បាន​ត្រលប់​មក​វិញ​ជាមួយ​ការ​លើស​ទម្ងន់។ ​ខ្ញុំ​មិន​ដឹង​ថា​ហេតុផល​អ្វី​បាន​ជា​បែប​នេះ​ឡើយ។ ​គាត់​ត្រលប់​មក​វិញ​ជាមួយ​ស្ថានភាព​មិន​អាច​ហាត់​បាន​និង​លេង​បាន​នោះ​ទេ។ គាត់​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​របស់​យើង ​នៅ​ពេល​គាត់​អាច​លេង​បាន​វិញ ​យើង​នឹង​ដាក់​គាត់​ឱ្យ​ចូល​លេង​វិញ”

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *