GIF TROLLSPORT-1

Pep ​៖​ការងារ​ខ្ញុំ​នៅ Man City ​មិន​ចប់​ឡើយ ​បើ​មិន​ឈ្នះ Champions League


លោក Pep Guardiola ​បាន​អះអាង​ថា​ក្ដី​ស្រមៃ​ធំ​បំផុត​របស់​លោក​នៅ​ក្លឹប Manchester City ​គឺ​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​។

​ក្រុម Man City ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ម្ដង ​និង​៨​ក្រុម​ចុង​ក្រោយ​៣​ដង​មក​ហើយ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។ ​យ៉ាងណាមិញ ​លោក Pep ​បាន​អះអាង​ថា​នេះ​មិន​មែន​ជា​អ្វី​ដែល​ក្លឹប​ចង់​បាន​នោះ​ទេ។ ​អ្វី​ដែល​ពួកគេ​ត្រូវ​ការ​បំផុត​គឺ​លើក​ពាន​រង្វាន់​នេះ​ឱ្យ​បាន ​ហើយ​នោះ​ជា​តម្រូវ​ការ​​ដែល​លោក​ទាមទារ​បំផុត ​និង​សម្រេច​ឱ្យ​បាន​ក្នុង​ការ​ដឹក​នាំ​ក្រុម Man City ​នេះ​។ ​ប្រសិន​បើ​មិន​ទាន់​អាច​ធ្វើ​បាន​ទេ ​នោះ​ការងារ​របស់​លោក​នៅ​ក្រុម​មួយ​នេះ​មិន​អាច​បញ្ចប់​ទៅ​បាន​នោះ​ទេ។

​រំលឹក​ថា​លោក Pep ​ទើប​តែ​បន្ដ​កុងត្រា​២​ឆ្នាំ​ទៀត​ជាមួយ​ក្រុម Man City ​អំឡុង​ពេល​ប្រកួត World Cup 2022 ​កន្លង​ទៅ​នេះ។ ​ដោយ​ការ​បន្ដ​កុងត្រា​ថ្មី​នេះ​ដែរ ​បាន​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​លោក​នឹង​អាច​ដឹក​នាំ​បាន​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ដើម្បី​សម្រេច​ឱ្យ​បាន​បំណង​ក្នុង​ការ​ឈ្នះ​ពាន UEFA Champions League

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts